នាយករដ្ឋមន្ត្រីថៃបញ្ជាក់ ថាពលករខ្មែរបានជួយដល់សេដ្ឋកិច្ចថៃយ៉ាងច្រើន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ពលករ ខ្មែរបានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសថៃយ៉ាងច្រើន ហើយបាន សន្យាថានឹងខិតខំធ្វើយ៉ាងណាឲ្យពល ករខ្មែរមានសេរីភាពធ្វើការដូចជនជាតិ ថៃដែរ។លោកនាយករដ្ឋមន្ត្រីថៃថ្លែងយ៉ាងដូច្នេះធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយលោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈដែលលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានទៅចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ ហៅកាត់ថា JC កាលពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលបានចេញកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ។

នាយករដ្ឋមន្ត្រីថៃបញ្ជាក់ ថាពលករខ្មែរបានជួយដល់សេដ្ឋកិច្ចថៃយ៉ាងច្រើន

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបន្តថា នៅក្នុងកិច្ចជំនួប នោះលោកប្រាយុទ្ធ ចាន់អូចា បានសន្យា ថានឹងខិតខំធ្វើយ៉ាងណាឲ្យពលករខ្មែរដែល កំពុងធ្វើការនៅប្រទេសថៃមានសិទ្ធិដើរហើរដោយសេរីដូចជនជាតិថៃដែរ ខណៈ ដែលនាយករដ្ឋមន្ត្រីរូបនេះអះអាងថា ពលករខ្មែរបានជួយលើកស្ទួយសេដ្ឋកិច្ចយ៉ាងច្រើនដល់ប្រទេសថៃនោះ ។

នាយករដ្ឋមន្ត្រីថៃបញ្ជាក់ ថាពលករខ្មែរបានជួយដល់សេដ្ឋកិច្ចថៃយ៉ាងច្រើន

សេចក្តីប្រកាសព័ត៌មានបានលើកឡើង ថា លោកប្រាយុទ្ធ ចាន់អូចា មានបំណង ចង់ឲ្យពលករខ្មែរមានសេរីភាពក្នុងការធ្វើដំណើរ និងអាចផ្លាស់ប្ដូរទីកន្លែងធ្វើការនៅក្នុងប្រទេសថៃបានព្រោះពលករកម្ពុជាក៏បានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ របស់ថៃផងដែរ ។

បើតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះនៃភាគីទាំង២បានលើកឡើងថា មានពលករខ្មែរយ៉ាងតិចជាងពីរសែននាក់មិនទាន់បានឯកសារធ្វើដំណើរ និងបណ្ណ ពលករកម្ពុជាធ្វើការនៅក្រៅប្រទេសនៅ ឡើយ ប៉ុន្តែពួកគេបានបញ្ជាក់អំពីនីតិវិធី សញ្ជាតិរួចហើយ ។

គួររំលឹកថា នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះរវាងប្រទេសទាំង២លើកទី១០ រយៈពេល២ថ្ងៃនោះបានពិភាក្សាគ្នាជាច្រើន ដូចជាករណីបើកច្រកអន្តរជាតិបន្ថែម ករណីការដឹកជញ្ជូនទំនិញឆ្លងកាត់រវាង ប្រទេសទាំង២ ករណីពលករខ្មែរលួចកាប់ឈើខុសច្បាប់នៅប្រទេសថៃ ករណីធ្វើផ្លូវ រថភ្លើងតភ្ជាប់ពីប្រទេសថៃមកកម្ពុជា ករណី ពាណិជ្ជកម្មដែលភាគីទាំង២សន្យាថានឹងធ្វើឲ្យយ៉ាងណាឲ្យទំហំពាណិជ្ជកម្មកម្ពុជា និងថៃឡើងដល់១៥.០០០លានដុល្លារ អាមេរិកក្នុងឆ្នាំ២០២០ និងករណីជាច្រើនទៀតទាក់ទងនឹងផលប្រយោជន៍របស់ ប្រជាជននិងប្រទេសទាំង២ ។

លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែង ទៀតថា ករណីដែលយោធាថៃបានបាញ់សម្លាប់ពលករខ្មែរដែលលួចឆ្លងកាត់ទៅកាប់ឈើនោះគឺដោយសារតែភាគីពលករ ជាអ្នកបាញ់មុន ដូច្នេះហើយយោធាថៃមាន សិទ្ធិបាញ់ការពារខ្លួនរបស់ពួកគេប៉ុណ្ណោះ តែយ៉ាងណាក៏ដោយក៏ករណីការបាញ់ពីសំណាក់យោធាថៃនេះគឺមានការធ្លាក់ចុះច្រើនក្នុងរយៈពេលចុងក្រោយនេះ ៕

ប្រភព ៖ nokorwatnews

  • នាយករដ្ឋមន្ត្រីថៃបញ្ជាក់ ថាពលករខ្មែរបានជួយដល់សេដ្ឋកិច្ចថៃយ៉ាងច្រើន已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:ជីវិតនិងសង្គម
Tags: