Rodrigo Duterte បានត្រឹមស្តាយក្រោយ សម្រាប់ការប្រើពាក្យ “Son of a Bitch” ដាក់ Barack Obama

ប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte បានបង្ហាញការស្ដាយក្រោយ ក្រោយពេលរូបលោកបានធ្វើការប្រើពាក្យមិនគប្បី ទៅកាន់ប្រធានាធិបតីរបស់អាមេរិកលោក Barack Obama ហើយជាលទ្ធផលគឺសេតវិមានអាមេរិក បានប្រកាសលុបចោលកិច្ចប្រជុំរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។

លោក Duterte ដែលបានប្រើពាក្យ “Son of a Bitch” ទៅកាន់លោក Obama បានធ្វើការថ្លែងតាមរយៈ អ្នកនាំពាក្យថា រូបលោកមានអារម្មណ៍ស្ដាយក្រោយ “ដែលពាក្យនេះ ត្រូវបានគិតថាជាការវាយប្រហារផ្ទាល់ខ្លួន ទៅកាន់ប្រធានាធិបតីរបស់អាមេរិក។”

ក្នុងនោះអ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីនរូបនេះបានឲ្យដឹងទៀតថា “ពួកយើងកំពុងទន្ទឹងរង់ចាំការដោះស្រាយទៅលើបញ្ហាផ្សេងៗ ដែលបណ្ដាលមកពីកត្តាអាទិភាព និងការយល់ឃើញរបស់ប្រទេសទាំងពីរ”។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃច័ន្ទសប្ដាហ៍នេះលោក Rodrigo Duterte បានថ្លែងថា “តើគាត់គិតថា គាត់ជាស្អីណុង? ខ្ញុំមិនមែនជាអាយ៉ងអាមេរិកទេ ខ្ញុំជាប្រធានាធិបតីនៃប្រទេសដែលមានឯករាជ្យភាពត្រឹមត្រូវ ហើយខ្ញុំក៏មិនមែនចេះតែឆ្លើយគ្រប់សំណួរពីមនុស្សគ្រប់គ្នាដែរ លើកលែងតែប្រជាជនហ្វីលីពីនប៉ុណ្ណោះ” ជាចុងក្រោយលោកបានបន្ថែមថា “Son of a bitch, I will swear at you” ។

ជាលទ្ធផល ជំនួសឲ្យការជួបពិភាក្សាជាមួយលោក Duterte នាថ្ងៃអង្គារនេះ លោក Obama បានបង្វែរជំនួបទៅជួបជាមួយនឹងលោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូងវិញ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីហ្វីលីពីន ក៏បានទម្លាក់កំហុសលើលោក Obama ដែរ ដោយលោកចាត់ទុកថា អាមេរិកជាអ្នកបង្កឲ្យមានភាពចលាចលនៅភាគខាងត្បូងហ្វីលីពីន។

Rodrigo-Duterte-news

ប្រភព៖ kqube


Rodrigo Duterte បានត្រឹមស្តាយក្រោយ សម្រាប់ការប្រើពាក្យ “Son of a Bitch” ដាក់ Barack Obama

សហជីព៖ កម្មករសំណង់ធ្វើការមួយថ្ងៃៗ យកជីវិតទៅប្តូរដើម្បីរស់!

Rodrigo Duterte បានត្រឹមស្តាយក្រោយ សម្រាប់ការប្រើពាក្យ “Son of a Bitch” ដាក់ Barack Obama

ប្រធានាធិបតីហ្វីលីពីនសម្តែងការ «សោកស្តាយយ៉ាងជ្រាលជ្រៅ» ដែលបានជេរប្រមាថមេដឹកនាំពិភពលោក គឺលោក អូបាម៉ា