កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបជនជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន៥នាក់ ដកហូតថ្នាំ៥កញ្ចប់

(ភ្នំពេញ)៖ លោក ម៉ន វុធី អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង២៖៣១នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាលខណ្ឌ ចុះឃាត់ខ្លួនជនជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន៥នាក់ ដកហូតថ្នាំញៀន៥កញ្ចប់ជញ្ជីងថ្លឹង១ ទូរស័ព្ទ៤គ្រឿង និងវត្ថុតាងមួយចំនួន នៅត្រង់ចំណុច បន្ទប់ជួលក្រោយផ្សារកាណាស៊ីធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ។

លោក ម៉ន វុធី បានឱ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ហ៊ួង សាវុធ អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើស្រុកកំណើតនៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងកំពង់លាវ ខេត្តព្រៃវែងជាអ្នកចែកចាយ ទី២.ឈ្មោះវន តុលាអាយុ២៧ឆ្នាំនៅស្រុកជាមួយគ្នាអ្នកប្រើប្រាស់ ទី៣.ឈ្មោះវុន សាំងហ៊ួអាយុ២៥ឆ្នាប្រើប្រាស់ ទី៤.ណាត សុវណ្ណអាយុ២៥ឆ្នាំ ប្រើប្រាស់និងទី៥ ឈ្មោះ ណាត ចំណាប់ អាយុ២៤ឆ្នាំប្រើប្រាស់រស់នៅស្រុកជាមួយគ្នា។ សម្រាប់ជនសង្ស័យទាំង៥នាក់ ត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការបន្តទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា កម្លាំងនគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង បានបង្រ្កាបជនជួញដូរគ្រឿងញៀន៣នាក់ និងអ្នកប្រើប្រាស់២៦នាក់ ព្រមទាំងដកហូតថ្នាំញៀន១៦កញ្ចប់ ម៉ូតូ២១គ្រឿង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតក្នុងក្រុមទី៨ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល។

មន្រ្តីនគរបាលស្រុកថ្មគោល បានឲ្យដឹងថា បន្ទាប់ពីបានស៊ើបអង្កេត បានយ៉ាងច្បាស់លាស់ហើយ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល ពី លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួចមក កម្លាំងជំនាញបានចុះចាប់ឃាត់ខ្លួន ជនសង្ស័យបាន៣នាក់ នៅផ្ទះរបស់ឈ្មោះ សឿម សីកូ ដែលក្នុងនោះ ជនសង្ស័យទាំង៣នាក់៖ ទី១-ឈ្មោះ ឈុន សុផល អាយុ៣៥ឆ្នាំ ទី២-ឈ្មោះ វិន វឌ្ឍនា អាយុ២០ឆ្នាំ និងទី៣-ឈ្មោះតែ ប៊ុនលាង អាយុ៣៦ឆ្នាំ ព្រមទាំងអ្នកប្រើប្រាស់២៦នាក់ផ្សេងទៀត ដោយដកហូតបាន មានថ្នាំញៀនប្រភេទម៉ាទឹកកក១៦កញ្ចប់ ម៉ូតូ២១គ្រឿង កាំភ្លើងខ្យល់១ដើម ដាវសាំរ៉ៃ២ដើម និងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត