មន្ដ្រី​រាជការ​សាធារណៈ​អូស្ដ្រាលី​ច្រើន​ក្រសួង​គ្រោង​ធ្វើ​បាតុកម្ម​បញ្ហា​ប្រាក់​បៀវត្សរ៍ និង​លក្ខខណ្ឌ​ការងារ​

សហជីព​បុគ្គលិក​មន្ដ្រី​រាជការ​សាធារណៈ​អូស្ដ្រាលី​បាន​រិះគន់​ចំពោះ​សំណើ​​ថ្មី​ផ្ដល់​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ពី​សំណាក់​រដ្ឋាភិបាល​សហព័ន្ធ​ ដែល​ស្ថិត​ក្នុង​ជម្លោះ​ចរចា​ប្រាក់​បៀវត្សរ៍​ និង​លក្ខខណ្ឌ​ការ​ងារ​ដែល​បាន​អូស​បន្លាយ​អស់​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​នៅ​មិន​ទាន់​ដោះ​ស្រាយ​ចេញ។