លង់ខ្លួន​ក្នុង​អន្លង់​ស្នេហា ចូល​ផ្ទះសំណាក់​រួមមេត្រី ពេល​ឆ្អែតឆ្អន់​ថា​រំលោភ

លង់ខ្លួន​ក្នុង​អន្លង់​ស្នេហា ចូល​ផ្ទះសំណាក់​រួមមេត្រី ពេល​ឆ្អែតឆ្អន់​ថា​រំលោភ



រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សន្តិសុខ​ផ្ទះសំណាក់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ បន្ទាប់​ពី​នាំ​ស្ត្រី​ម្នាក់​ជា​កម្មករ​ដូច​គ្នា​ចូល​ផ្ទះសំណាក់​រួម​ភេទ​រហូត​បាន​សម្រេច តែ​ក៏​ត្រូវ​នាង​ធ្វើ​ជា​យំ​ស្រែក​និង​ចោទ​ថា​ ចាប់​រំលោក​ភ​សេពសន្ថវៈ ។

រឿងរ៉ាវ​ដែល​នឹក​ស្មាន​មិន​ដល់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៤ ខែកញ្ញា នៅផ្ទះ​សំណាក់ លី​ម គី​ម​១៦៨ ផ្លូវ​លេខ​៥៩៨ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ បុរស​រូប​នេះ​ឈ្មោះ ឡូញ ឡា​ង ហៅ​ឆើត អាយុ​៤៤​ឆ្នាំ ជា​កម្មករ​រោងចក្រ​ផលិត​ចំណី​សត្វ ស្នាក់​នៅ​ភូមិ​ស្លែង ឃុំ​ជី​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល ។ ចំណែក​ស្ត្រី​ដែល​ប្តឹង​ចោទ​ថា​ចាប់រំលោភ អាយុ​២០​ឆ្នាំ នៅ​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​២​នាក់​ធ្វើការ​ជាមួយ​គ្នា ហើយ​ជា​ទូទៅ​ស្ត្រី​រូប​នេះ​តែងតែ​ខ្ចីប្រាក់​ពី​បុរស​នោះ ។ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​៤ ខែកញ្ញា ស្ត្រី​រូប​នេះ​បាន​ខ្ចីប្រាក់​ទៀត​ដោយ​ប្រាប់​ថា​ទៅ​ដើរ​លេង​ជាមួយ​សង្សា ហើយ​បុរស​រូប​នោះ​បាន​បបួល​នាង​ទៅ​ដើរ​លេង​ផឹកស៊ី និង​បបួល​គ្នា​ទៅ​ប្រើប្រាស់​គ្រឿងញៀន រួច​ចូល​ទៅ​ផ្ទះសំណាក់​រួមរ័ក​ជាមួយ​គ្នា​រហូត​បាន​សម្រេច ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឡើងឋានសួគ៌​ហើយ​ពេល​ខាង​ប្រុស​ចេញពី​បន្ទប់ទឹក ស្រាប់តែ​បាត់​ទូរស័ព្ទ ក៏​សួរនាំ​នាង​តែ​នាង​មិន​ឆ្លើយ ថែម​ទាំង​រត់​ចុះ​និង​ស្រែកយំ​ប្រាប់​ថា គេ​ចាប់រំលោភ ហើយ​ប្តឹង​សន្តិសុខ​ឲ្យ​ឃាត់ខ្លួន​បុរស​នោះ​តែ​ម្តង ។

មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​ស្ត្រី​រូប​នេះ​បាន​ទេ ថា​តើ​រឿងរ៉ាវ​កើតឡើង​ដោយ​បែប​ណា ។ នេះ​ជា​មេរៀន​មួយ​សម្រាប់​បុរស​ដែល​តែងតែ​ក្លាយ​ខ្លួន​ជា​អ្នកទោស ដោយសារ​ត្របាក់​នុយ​មិន​មើល​មុខក្រោយ ។ មាន​បុរស​ជា​ច្រើន​នាក់​ហើយ​ក្លាយ​ខ្លួន​ជា​អ្នកទោស ដោយសារ​តែ​ងប់​នឹង​ស្នេហ៍​មួយ​គ្រា​នាំទុក្ខ​ដាក់ខ្លួន ៕