អតីតស្រ្តីចំណាស់ជាងគេ របស់ពិភពលោក បានស្លាប់ហើយ នៅអាយុ ១១៩ឆ្នាំ

ចិន៖ កាសែត Chengdu បានផ្សាយថា លោកយាយ Fu Suqing ដែលជាអតីតស្រ្តីចំណាស់ជាងគេរបស់ពិភពលោកបានស្លាប់ហើយ នៅផ្ទះរបស់លោកយាយ ក្នុងទីក្រុងឆេងឌូ ខេត្តស៊ីឈាន់ ភាគនិរតីប្រទេសចិន កាលពីព្រឹកថ្ងៃសៅរ៏ ក្នុងអាយុ១១៩ឆ្នាំ។

យោងតាមព័ត៌មានពីគ្រួសារបានឲ្យដឹងថា លោកយាយបានដេកដួលទៅលើគ្រែរបស់គាត់ កាលពីព្រឹកថ្ងៃសៅរ៍ ទាំងភ្នែកនៅបើក តែមិនមានដង្ហើមនោះទេ។ ប្រភពបន្តថា លោកយាយ Fu មានសុខភាពល្អជាយូរមកហើយ និងកាលពេលគាត់មានអាយុ១០០ឆ្នាំ គាត់អាចរើសផ្លែក្រូច និងសម្អាតទីធ្លាខាងមុខបានទៀតផង។ 

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពសុខភាពរបស់លោកយាយ បានធ្លាក់ដុនដាប កាលពីពាក់កណ្តាលឆ្នាំមុន ដែលធ្វើឲ្យលោកយាយ ហូបអាហារបានតិច ហើយសំរាននៅមួយន្លែងរហូត។

លោកយាយដែលមកពីខេត្តស៊ីឈាន់រូបនេះ បានរស់នៅក្នុងជីវិតរបស់លោកយាយដោយមិនមានសំណាងច្រើននោះទេ។ លោកយាយតែងតែពាក់កន្សែងពណ៌ខ្មៅនៅលើក្បាល ជាមួយនឹងអាវធំពណ៌ខៀវរបស់លោកយាយ។  លោកយាយចូលចិត្តសាច់ជ្រូកណាស់ គាត់ហូបវាពីរដងក្នុងមួយថ្ងៃទៀតផង ហើយគាត់ក៏ចូលចិត្តផ្លែប៉ែស ផ្លែទំពាំងបាយជូ និងសណ្តែកដីផងដែរ។

លោកយាយ Fu Suqing ទើបតែឈានចូលអាយុ ១១៩ឆ្នាំ កាលពីខែសីហា កន្លងទៅតែប៉ុណ្ណោះ ហើយការស្លាប់ភ្លាមៗរបស់លោកយាយ បានបន្សល់នូវភាពសោកស្តាយជាខ្លាំង ដល់សាច់ញាតិរបស់លោក។

គួររំឭកថា កាលពីឆ្នាំ២០១៣ លោកយាយ Fu Suqing ត្រូវបានគេកត់ត្រាថា ជាស្រ្តីចាស់ជាងគេបំផុតនៅលើពិភពលោក ដោយស្ថាប័ន Carrying the Flag World Records តែក្រោយមកនៅក្នុងឆ្នាំដូចគ្នានេះ កំណត់ត្រាពិភពលោករបស់លោកយាយ ត្រូវបានបំបែកស្រ្តីចំណាស់ម្នាក់ទៀត ដែលមានអាយុ១២៧ឆ្នាំ មកពី Xinjiang Uygur ដែលជាតំបន់ស្វយ័តមួយរបស់ប្រទេសចិន៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អតីតស្រ្តីចំណាស់ជាងគេ របស់ពិភពលោក បានស្លាប់ហើយ នៅអាយុ ១១៩ឆ្នាំ

អតីតស្រ្តីចំណាស់ជាងគេ របស់ពិភពលោក បានស្លាប់ហើយ នៅអាយុ ១១៩ឆ្នាំ

  • អតីតស្រ្តីចំណាស់ជាងគេ របស់ពិភពលោក បានស្លាប់ហើយ នៅអាយុ ១១៩ឆ្នាំ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:ប្លែកៗ
Tags: