បើ​មាន​អាការៈ​១០​យ៉ាង​នេះ​ បង្ហាញ​ថា​អ្នក​កំពុង​ញៀន​នឹង​ការ​សម្រេច​កាម​ខ្លួនឯង​ខ្លាំង​ងើប​មុខ​មិនរួច​!​

ជាការពិតណាស់ការសម្រេចកាមដោយខ្លួនឯង អាចនិយាយបានថាជារឿងជួយដល់សុខភាពបានយ៉ាងច្រើនមួយ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី នៅពេលអ្នកប្រព្រឹត្តវាច្រើនលើសលប់ហួសហេតុពេក វានឹងបង្កជារឿងអាក្រក់វិញជាមិនខាន ហើយទន្ទឹមគ្នានេះនៅមានមនុស្សជាច្រើនបានប្រព្រឹត្តវា ច្រើនដល់ថ្នាក់ញៀនដោយមិនដឹងខ្លួនទៀតផង។

បើ​មាន​អាការៈ​១០​យ៉ាង​នេះ​ បង្ហាញ​ថា​អ្នក​កំពុង​ញៀន​នឹង​ការ​សម្រេច​កាម​ខ្លួនឯង​ខ្លាំង​ងើប​មុខ​មិនរួច​!​

អាស្រ័យហេតុនេះ គេហទំព័រ Kqube.net សូមបង្ហាញនូវសញ្ញា១០យ៉ាង ដែលបង្ហាញថាអ្នកកំពុងតែញៀននឹងការសម្រេចកាមដោយខ្លួនឯងខ្លាំងមែនទែនហើយ។

ទី១. សញ្ញាដែលមើលឃើញច្បាស់ជាងគេនោះគឺ អ្នកបានធ្វើការសម្រេចកាមខ្លួនឯង រហូតដល់ថ្នាក់បង្កគ្រោះថ្នាក់ដល់ខ្លួនឯង។ វាគ្មានចំនួនច្បាស់លាស់នោះទេ ទាក់ទងនឹងចំនួនដែលថាតើអ្នកត្រូវសម្រេចកាមខ្លួនឯងមួយថ្ងៃប៉ុន្មានដងនោះ ប៉ុន្តែប្រសិនបើអ្នកបន្តប្រព្រឹត្តវាដល់ថ្នាក់បង្កឲ្យមានរបួសនោះ អ្នកគួរតែសម្រាកខ្លះហើយ។

ទី២. ជានិច្ចកាលអ្នកតែងមានអារម្មណ៍ចង់សម្រេចកាមម្ដងហើយម្ដងទៀត ថ្វីបើអ្នកទើបតែប្រព្រឹត្តវារួចហើយក៏ដោយ។ អ្នកនឹងមានអារម្មណ៍ថាការធ្វើបែបនេះ គឺជារឿងដ៏សំខាន់ដែលត្រូវធ្វើមួយ ហើយអ្នកនឹងត្រូវធ្វើវាឲ្យទាល់តែបានសម្រេច។

ទី៣. អ្នកសុខចិត្តជ្រើសរើសការសម្រេចកាមដោយខ្លួនឯង ជាជាងការសម្រេចកាមដោយការរួមភេទជាមួយអ្នកណាម្នាក់ តាមរយៈនេះគឺបានន័យថាវិជ្ជាគុណប្រើដៃរបស់អ្នក គឺឈានដល់កម្រិតកំពូល ដល់ថ្នាក់អ្នកគិតថាគ្មានអ្វីធ្វើឲ្យស្រួលខ្លួនដូចការប្រើដៃឡើយ។

ទី៤. ពេលខ្លះអ្នកនឹងជួបការពិបាក សម្រាប់ការធ្វើឲ្យលិង្គរបស់អ្នកឡើងរឹង បើទោះជាអ្នកកំពុងរួមភេទក៏ដោយ។ នេះគឺប្រហែលបណ្ដាលមកពីអ្នកមិនទុកពេល ឲ្យរាងកាយរបស់អ្នកផលិតទឹកកាមឲ្យបានគ្រប់គ្រាន់ មុននឹងរួមភេទម្ដងទៀត។

ទី៥. អ្នកបានប្រព្រឹត្តរឿងនៅលើគ្រែជាមួយដៃគូជាច្រើនរួចមកហើយ តែអ្នកមិនដែលមានអារម្មណ៍ថាស្រណុកចិត្តម្ដងណាសោះ ក្រោយពេលរួមភេទរួច។ ជាថ្មីម្ដងទៀត វាគឺជាសញ្ញាដែលបង្ហាញថាអ្នកប្រើដៃច្រើនពេកហើយ។

ទី៦. ការសម្រេចកាមដោយប្រើដៃច្រើនពេក អាចបណ្ដាលឲ្យមានបញ្ហាជ្រុះសក់។ ជាការពិតណាស់វាមិនមែនជាកត្តាតែមួយទេ ដែលបណ្ដាលឲ្យអ្នកជ្រុះសក់ តែភ្លាមៗប្រសិនបើអ្នកកត់សម្គាល់ថា មានការជ្រុះសក់មែននោះ អ្នកគួរតែពិនិត្យផ្ទៀងផ្ទាត់ការប្រើដៃរបស់អ្នកឡើងវិញ។

ទី៧. អ្នកមិនអាចបញ្ឈប់ការប្រើដៃបានទេ សូម្បីតែមួយថ្ងៃ គឺថាមិនថាអ្នកនៅទីណា ឬស្ថិតក្នុងស្ថានភាពណានោះទេ គឺអ្នកមិនអាចបញ្ឈប់ខ្លួនឯងពីការប៉ះប្រដាប់ខ្លួនឯងបានឡើយ។

ទី៨. ជារឿយៗអ្នកតែងធ្វើការសម្រេចកាមដោយខ្លួនឯង លើសពីទម្លាប់ ថ្វីបើអ្នកមិនមានអារម្មណ៍ថាត្រូវប្រព្រឹត្តវាក៏ដោយ។

ទី៩. អ្នកព្យាយាមណាស់ដើម្បីជៀសវាងការសម្រេចកាមខ្លួនឯង ក្នុងគោលបំណងមើលថាតើអ្នកនឹងមិនប្រព្រឹត្តវាបានយូរប៉ុណ្ណា តែទន្ទឹមគ្នានោះអ្នកតែងតែបោះបង់គំនិតនេះចោល គ្រប់ពេលដែលអ្នកចាប់ផ្ដើម។

ទី១០. ការសម្រេចកាមតែម្ដង គឺវាមិនដែលគ្រប់គ្រាន់ទេសម្រាប់អ្នក គឺអ្នកបានបង្កើតទម្លាប់ប្រើដៃជាច្រើនដងក្នុងមួយយប់រួចទៅហើយ។ ជារឿយៗប្រសិនបើអ្នកមិនព្រមគេងរហូតដល់យប់ជ្រៅ ដើម្បីរង់ចាំឲ្យប្រដាប់របស់អ្នកឡើងរឹង ហើយប្រព្រឹត្តវាម្ដងទៀត អ្នកប្រហែលជាមានបញ្ហាមែនទែនហើយ។

បើ​មាន​អាការៈ​១០​យ៉ាង​នេះ​ បង្ហាញ​ថា​អ្នក​កំពុង​ញៀន​នឹង​ការ​សម្រេច​កាម​ខ្លួនឯង​ខ្លាំង​ងើប​មុខ​មិនរួច​!​ បើ​មាន​អាការៈ​១០​យ៉ាង​នេះ​ បង្ហាញ​ថា​អ្នក​កំពុង​ញៀន​នឹង​ការ​សម្រេច​កាម​ខ្លួនឯង​ខ្លាំង​ងើប​មុខ​មិនរួច​!​ បើ​មាន​អាការៈ​១០​យ៉ាង​នេះ​ បង្ហាញ​ថា​អ្នក​កំពុង​ញៀន​នឹង​ការ​សម្រេច​កាម​ខ្លួនឯង​ខ្លាំង​ងើប​មុខ​មិនរួច​!​ បើ​មាន​អាការៈ​១០​យ៉ាង​នេះ​ បង្ហាញ​ថា​អ្នក​កំពុង​ញៀន​នឹង​ការ​សម្រេច​កាម​ខ្លួនឯង​ខ្លាំង​ងើប​មុខ​មិនរួច​!​

ប្រភព ៖ kqube

  • បើ​មាន​អាការៈ​១០​យ៉ាង​នេះ​ បង្ហាញ​ថា​អ្នក​កំពុង​ញៀន​នឹង​ការ​សម្រេច​កាម​ខ្លួនឯង​ខ្លាំង​ងើប​មុខ​មិនរួច​!​已关闭评论
  • 45 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:ចំនេះដឹង
Tags: