កូរ៉េ​ខាង​ជើង​​ជួប​គ្រោះ​ទឹក​ជំនន់​​​ ស្លាប់​៦០​នាក់ និង​​ជាង​៤ម៉ឺននាក់​​​​ត្រូវ​ជម្លៀស​

​ប្រទេស​​កូរ៉េខាងជើង​​ កំពុង​ជួប​គ្រោះ​ទឹក​ជំនន់​​​ធ្ងន់ធ្ងរ​​ដោយ​បាន​សម្លាប់មនុស្ស​ ៦០នាក់ ​និង​​​​ជាង​ ៤៤ ០០០​នាក់ ​​​ត្រូវ​បាន​ជម្លៀស​​ចេញ​ពី​ផ្ទះ​សម្បែង​​​។ នេះ​បើ​តាម​​​មន្ត្រី​អង្គការ​សហប្រជាជាតិ​​​​បាន​ថ្លែង​​ឲ្យ​ដឹង​នៅ​​​​ថ្ងៃ​អង្គារ ទី​៦កញ្ញា។

 

កូរ៉េ​ខាង​ជើង​​ជួប​គ្រោះ​ទឹក​ជំនន់​​​ ស្លាប់​៦០​នាក់ និង​​ជាង​៤ម៉ឺននាក់​​​​ត្រូវ​ជម្លៀស​ច្រាំង​ទន្លេ​ Tumen

 

​​​​អ្នកនាំពាក្យក្រុង​ព្យុងយ៉ាង​ និយាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ទន្លេ​ Tumen ​ដែល​ព្រំ​ដែន​ជាប់​​​​ចិន និង​រុស្ស៊ី ​​​បាន​កើត​ជា​ទឹក​ជំនន់​​មិន​ធ្លាប់​មាន​ ​ដោយសារ​​ព្យុះ​ភ្លៀង​រយៈ​ពេល​​ ៤​ថ្ងៃ​ចុង​ក្រោយ។ តំបន់​​នៅ​ក្បែរ​ៗ​ទន្លេ​ដូចជា​ Musan និង​ Hoeryong បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​​​​​ បណ្ដាល​ឲ្យ​ពលរដ្ឋ​ក្មេង​ចាស់​ ៦០​នាក់​ស្លាប់ និង​រាប់​ម៉ឺននាក់​​​​​គ្មាន​ជម្រក។

 

បើ​​យោង​ទៅ​តាម​​​​កិច្ច​ខិតខំ​ប្រឹងប្រែង​រវាង​​​មន្ត្រី​កូរ៉េខាងជើង ​និង​​​អង្គការ​សហប្រជាជាតិ​​បញ្ជាក់​ថា ​អគារ​​ជិត​ ៩០០០​​​ខ្នង ត្រូវ​បាន​​បំផ្លាញ​ រួម​នឹង​​ដី​ចម្ការ​​​ជាង ១០ ០០០​ហិច​តា ត្រូវ​ទឹក​ជន់​លិច​ខ្ទេច​អស់​។

 

ប្រជាជាតិ​ក្រីក្រ​ តែ​ក្រអឺតក្រទម​​​មួយ​​នេះ ​​គឺ​ងាយ​នឹង​រង​គ្រោះ​ធម្មជាតិ​ណាស់​ ពិសេស​ទឹក​ជំនន់​ ​ព្រោះ​​​​សណ្ឋានដី​​​សំបូរ​ទៅ​ដោយ​ភ្នំ និង​​ទួល​​​​គ្មាន​​​ដើម​​ឈើ ដែល​ទឹក​ងាយ​ហូរ​ចុះ​​។ ​គួរ​រម្លឹក​​​ថា​ កាល​ឆ្នាំ​ពី​ ២០១២ តំបន់​ខាង​លើ​បាន​ជួប​ព្យុះ​ភ្លៀង​ដ៏​ធំ​មួយ​នា​រដូវ​ក្ដៅ​​ ដោយ​សម្លាប់​មនុស្ស​យ៉ាង​​តិច​ ១៦៩​នាក់​ផងដែរ៕

 

កូរ៉េ​ខាង​ជើង​​ជួប​គ្រោះ​ទឹក​ជំនន់​​​ ស្លាប់​៦០​នាក់ និង​​ជាង​៤ម៉ឺននាក់​​​​ត្រូវ​ជម្លៀស​

 

កូរ៉េ​ខាង​ជើង​​ជួប​គ្រោះ​ទឹក​ជំនន់​​​ ស្លាប់​៦០​នាក់ និង​​ជាង​៤ម៉ឺននាក់​​​​ត្រូវ​ជម្លៀស​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia