ខាត់ សុឃីម ស្រក់ទឹកភ្នែកព្រោះតែសម្តី ព្រាប សុវត្ថិ (មានវីដេអូ)

6 Videos


អ្នកនាង ខាត់ សុឃីម បានសម្តែងក្តីរំភើបយ៉ាងក្រៃលែងរហូតដល់ស្រក់ទឹកភ្នែក ដោយសារតែ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានពោលពាក្យសរសើរដល់បេក្ខនារីដែលមកប្រឡងក្នុង កម្មវិធី Cambodian Idol រដូវកាលទីពីរ ហ៊ុន ម៉ាលីស ដែលមានកាយវិការ និង ទម្រង់មុខស្រដៀងនឹងអ្នកនាង ខាត់ សុឃីម កាលពីក្មេង ។

ខាត់ សុឃីម ស្រក់ទឹកភ្នែកព្រោះតែសម្តី ព្រាប សុវត្ថិ (មានវីដេអូ)

ខាត់ សុឃីម ស្រក់ទឹកភ្នែកព្រោះតែសម្តី ព្រាប សុវត្ថិ (មានវីដេអូ)

ក្រោយពីបានស្តាប់ការវាយតម្លៃរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកដល់ចំណុចមួយ នោះលោកបានធ្វើការសរសើរដល់បេក្ខនារី ហ៊ុន ម៉ាលីស ថាពិតជាមានភាពស្វាហាប់ ជាពិសេសមានទម្រង់មុខស្រដៀងនឹងអ្នកនាង ខាត់ សុឃីម ណាស់ ។ ស្របពេលនោះដែរ អ្នកនាង ខាត់ សុឃីម បានសម្តែងក្តីរំភើបយ៉ាងខ្លាំងតាមរយៈពាក្យពេចន៍ប៉ុន្មានឃ្លាបង្ហាញ អារម្មណ៍ពិតរបស់ខ្លួនថា «ខ្ញុំពិតជារំភើបចិត្តនឹងបងប្រុស ព្រាប សុវតិ្ថ ដែលបង មិនបានបំភ្លេចរូបខ្ញុំ ពិតជារំភើបរហូតដល់ចេញទឹកភ្នែកហើយបងប្រុស»

ខាត់ សុឃីម ស្រក់ទឹកភ្នែកព្រោះតែសម្តី ព្រាប សុវត្ថិ (មានវីដេអូ)

ចង់ដឹងថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ និយាយអ្វីខ្លះ បានជាធ្វើឱ្យអ្នកនាង ខាត់ សុឃីម រំភើបចិត្តរហូតស្រក់ទឹកភ្នែកនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៕ ប្រមាញ់តួ

ខាត់ សុឃីម ស្រក់ទឹកភ្នែកព្រោះតែសម្តី ព្រាប សុវត្ថិ (មានវីដេអូ)