ហ្វីលី​ពីន​ប្រ​កាស​សភាព​គ្មាន​ច្បាប់​ទម្លាប់​ ទូ​ទាំង​រដ្ឋ​

ក្រុងម៉ានីលៈ ប្រធានាធិបតីហ្វីលីពីន បានប្រកាស «ភាពគ្មាន ច្បាប់ទម្លាប់» ទូទាំងប្រទេសមួយ បន្ទាប់ពីក្រុមជ្រុលនិយមអ៊ិស្លាមនិយមសង្ស័យ បានបំផ្ទុះគ្រាប់បែកមួយ ដែលសម្លាប់មនុស្ស ១៤ នាក់ និងបង្ករបួសប្រមាណ ៧០ នាក់ទៀត នៅក្រុងដាវ៉ាវ ជាក្រុងកំណើតរបស់លោក។លោក Rodrigo Duterte បាន និយាយថា ការប្រកាសនេះ មិនមានន័យថាជាការដាក់ច្បាប់អាជ្ញាសឹកមួយនោះទេ។

ហ្វីលី​ពីន​ប្រ​កាស​សភាព​គ្មាន​ច្បាប់​ទម្លាប់​ ទូ​ទាំង​រដ្ឋ​

ការប្រកាសនេះអនុញ្ញាតឲ្យទាហានត្រូវបានពង្រាយនៅកណ្តាលក្រុងដើម្បីគាំទ្រកម្លាំងប៉ូលិស ក្នុងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ និងបង្កើនការល្បាត។អ្នកនាំពាក្យក្រុម អាប៊ូ សៃយ៉ាហ្វ លោក Abu Rami បានអះអាងទទួលខុសត្រូវចំពោះការផ្ទុះនៅក្បែរផ្សាររាត្រីមួយ និងសណ្ឋាគារលំដាប់ខ្ពស់នោះ ប៉ុន្តែលោក Duterte បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលលទ្ធភាពក្រុមសង្ស័យផ្សេងទៀត ក្នុងនោះមានក្រុមគ្រឿងញៀន ដែលលោកយកគោលដៅ នៃការបង្ក្រាបព្រោះវាអាចជាផ្នែក មួយលទ្ធភាពនៃការសងសឹក។

ក្នុងដំណើរចុះពិនិត្យកន្លែងកើតហេតុ លោក Duterte បានថ្លែងថា៖ «ទាំងនេះ ជាពេលវេលាមិនធម្មតា ហើយខ្ញុំគិតថា ខ្ញុំមានអំណាចអនុញ្ញាតឲ្យកម្លាំងសន្តិសុខ របស់ប្រទេសនេះ ធ្វើការស្វែងរក។ យើងកំពុងព្យាយាមទប់ទល់នឹងវិបត្តិមួយពេលនេះ។ មានវិបត្តិមួយក្នុងប្រទេសនេះ ពាក់ព័ន្ធ នឹងគ្រឿងញៀន ការសម្លាប់ក្រៅ ច្បាប់ និងហាក់ដូចជាមានបរិយាកាសនៃអំពើហិង្សាដែលគ្មាន ច្បាប់ទម្លាប់»។

ការបំផ្ទុះក្នុងក្រុង ដែលមានប្រជាជនពីរលាននាក់ ចម្ងាយជិត ១០០០ គ.ម.ខាងត្បូងក្រុងម៉ានីលនេះ បានកើតមានខណៈកម្លាំងហ្វីលីពីនស្ថិតក្នុងការប្រុង ជើងការចំពេលមានការវាយ ប្រហារប្រឆាំងក្រុមជ្រុលនិយម អាប៊ូ សៃយ៉ាហ្វ នៅក្នុងខេត្តស៊ូលូ ភាគខាងត្បូង៕

ប្រភព ៖ postkhmer

  • ហ្វីលី​ពីន​ប្រ​កាស​សភាព​គ្មាន​ច្បាប់​ទម្លាប់​ ទូ​ទាំង​រដ្ឋ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:កំសាន្ត
Tags: