គួរឱ្យសង្វេគណាស់៖ យាយ ណាង ខំប្រឹងពេក រហូតឈឺដួលសន្លប់ពេលកំពុងថត

6 Videos


យាយ ណាង តារាកំប្លែង និង អ្នកចម្រៀងអាយ៉ៃជើងចាស់ បានដេកដួលសន្លប់បាត់ស្មារតីនៅហ្នឹងកន្លែងខណៈកំពុងថតរឿង ដោយសារជំងឺបេះដូងរបស់គាត់បានធ្វើទុក្ខខ្លាំង នេះបើតាមការរៀបរាប់របស់លោក សាវីន ហ្វ៊ីលីប ដែលជាអ្នករួមការងារក្នុងរឿងដែលយាយ ណាង កំពុងថត ។

គួរឱ្យសង្វេគណាស់៖ យាយ ណាង ខំប្រឹងពេក រហូតឈឺដួលសន្លប់ពេលកំពុងថត

លោក សាវីន ហ្វ៊ីលីប បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកទាំងអារម្មណ៍អួលអាក់ និង ថ្លែងពីក្តីអាណិតថា «ម្សិលមិញជួយ យាយ ណាង ពេលបេះដូងគាត់ធ្វើទុក្ខខ្លាំង ថប់ដង្ហើម បាត់មាត់ បាត់ក ពេលកំពុងថតជាមួយខ្ញុំ អាណិតគាត់ណាស់ ម៉ែយើងម៉ែគេ គាត់អាយុ ៧៣ ឆ្នាំ ហើយនៅមកខំថតដើម្បីកំរៃចិញ្ចឹមជីវិតចុងក្រោយទៀត ។ ជូនពរឱ្យម៉ែ ណយ សំណាង ឆាប់ជា និង មានអាយុយឺនយូរ ។ សូមសមាគមសិល្បៈ សប្បុរសជនក្នុង និង ក្រៅប្រទេសមេត្តាជួយបរិច្ចាគថវិកាខ្លះៗជួយដល់គាត់យកបុណ្យផង… សុខភាពគាត់យ៉ាប់ខ្លាំងណាស់បើលោកអ្នកបានឃើញផ្ទាល់ភ្នែកដូចខ្ញុំ…» ។

គួរឱ្យសង្វេគណាស់៖ យាយ ណាង ខំប្រឹងពេក រហូតឈឺដួលសន្លប់ពេលកំពុងថត

តាមរយៈសំណេរដែលលោក សាវីន ហ្វ៊ីលីប បានសរសេរបង្ហោះ រួមជាមួយរូបភាពប៉ុន្មានប៉ុស្តិ៍នេះ ពិតជាបានបង្ហាញឱ្យឃើញពីភាពកម្សត់របស់តារាកំប្លែងជើងចាស់រូបនេះមែន វ័យចាស់ហើយនៅខំតត្រុករកប្រាក់ដើម្បីផ្តត់ផ្គង់ខ្លួន និង ចៅៗរម៉ិករម៉ក់ទៀត ។

គួរឱ្យសង្វេគណាស់៖ យាយ ណាង ខំប្រឹងពេក រហូតឈឺដួលសន្លប់ពេលកំពុងថត

បើងាកមកស្ថានភាពជំងឺរបស់ យាយ ណាង នេះដែរ «ប្រជាប្រិយ» ក៏បានទាក់ទងសួរនាំចង់ដឹងពីអាការបន្ទាប់ថាតើបានធូរស្រាលឬយ៉ាងណាដែរ ប៉ុន្តែទាក់ទងមិនទាន់បាន ទោះយ៉ាងណាយើងនឹងបន្តទាក់ទងទៅឱ្យខាងតែបាននៅពេលក្រោយទៀត ដើម្បីបញ្ជាក់ជូនប្រិយមិត្ត ។

គួរឱ្យសង្វេគណាស់៖ យាយ ណាង ខំប្រឹងពេក រហូតឈឺដួលសន្លប់ពេលកំពុងថត

គួររំឭកដែរថា ចាប់តាំពីកូនប្រុសលោកយាយ ណាង ស្លាប់ដោយសារគ្រោះថ្នាកចរាចរណ៍មកអ្នកស្រី ណយ សំណាង ហៅ យាយ ណាង ដែលបច្ចុប្បន្នមានអាយុ ៧៣ ឆ្នាំហើយនោះ គឺត្រូវទទួលបន្ទុកដ៏ធ្ងន់ធ្ងររកប្រាក់ផ្គត់ផ្គង់ខ្លួន និង ចិញ្ចឹមចៅៗនៅផ្ទះជាច្រើននាក់ ៕

សាកល

គួរឱ្យសង្វេគណាស់៖ យាយ ណាង ខំប្រឹងពេក រហូតឈឺដួលសន្លប់ពេលកំពុងថត