ចេះតែមានហើយ ប្រកាសជ្រើសរើសស្រីស្អាតៗ ទៅកំដរប្រុសៗដើរកម្សាន្តនៅមហាសមុទ្រឥណ្ឌា

6 Videos


តាមរយៈអង្គការមួយ គឺកាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៦ បានរៀបចំកម្មវិធីមួយដោយផ្តល់ឱ្យដៃគូ ប្រុសស្រីដើរលេងកម្សាន្តជាមួយគ្នានៅកោះឯកជនមួយកន្លែងនៅមហាសមុទ្រឥណ្ឌា ដោយកម្មវិធីជ្រើសរើស នេះ គឺប្រព្រឹត្តិឡើងនៅទីក្រុងអ៊ូហាន ប្រទេសចិន ។
ចេះតែមានហើយ ប្រកាសជ្រើសរើសស្រីស្អាតៗ ទៅកំដរប្រុសៗដើរកម្សាន្តនៅមហាសមុទ្រឥណ្ឌា
គណៈកម្មការបានប្រកាសជ្រើសរើសអ្នកដែលនៅលីវចំនួន ៥០ នាក់នៅទូទាំងប្រទេសចិន ហើយសម្រាប់បេក្ខជនបុរសដែលបានមកចុះឈ្មោះ គឺតម្រូវឲ្យមានទ្រព្យសម្បត្តិ ក្នុងចំនួនមួយដែលបានកំណត់ ។ រីឯបេក្ខនារី ដែលបានមកចុះឈ្មោះ គឺត្រូវឆ្លងកាត់តាមការធ្វើសម្ភាសន៍ទៅលើលក្ខខណ្ឌ ៣ នៃជីវិតអាពាហ៍ពិបាហ៍ ។ បន្ទាប់មក ត្រូវឆ្លងចូលក្នុងកម្មវិធីសម្តែងទេពកោសល្យទើបចាត់ទុកជា អ្នកប្រឡងជាប់ ។
ចេះតែមានហើយ ប្រកាសជ្រើសរើសស្រីស្អាតៗ ទៅកំដរប្រុសៗដើរកម្សាន្តនៅមហាសមុទ្រឥណ្ឌា
ចំពោះស្រីស្អាតដែលនៅលីវ ហើយក្រោយពីបានសម្ភាសន៍ជាប់ហើយនោះ គឺពេលធ្វើដំណើរកម្សាន្តនៅ កោះឯកជនមួយនាមហាសមុទ្រឥណ្ឌា ដែលមានគម្រោងចេញដំណើរនៅដំណាច់ឆ្នាំ ២០១៦ នេះគឺមិនចាំបាច់ ចំណាយសោហុយធ្វើដំណើរ ហូបចុក និង ស្នាក់នៅឡើយ ដោយពួកនាងៗគ្រាន់តែមានភារកិច្ចកំដរ និង នាំភ្ញៀវប្រុសៗដែលជាអ្នកមានទ្រព្យស្តុកស្តម្ភដើរលេងកម្សាន្តប៉ុណ្ណោះ ៕ គ ឡេង

ចេះតែមានហើយ ប្រកាសជ្រើសរើសស្រីស្អាតៗ ទៅកំដរប្រុសៗដើរកម្សាន្តនៅមហាសមុទ្រឥណ្ឌាចេះតែមានហើយ ប្រកាសជ្រើសរើសស្រីស្អាតៗ ទៅកំដរប្រុសៗដើរកម្សាន្តនៅមហាសមុទ្រឥណ្ឌា