ស្ងាត់ៗ៖ ស៊ន ដាវីន ពរពោះជិតគ្រប់ខែ

6 Videos


ស្ងាត់ៗស៊ន ដាវីន ដែលជាកីឡាការិនី តៃក្វាន់ដូ ហើយក៏ជាប្រពន្ធរបស់កីឡាករប្រដាល់ដ៏ល្បីមួយរូប វ៉ន វីវ៉ា នោះ មានផ្ទៃពោះជិតគ្រប់ខែហើយ ។រហូតមកដល់ពេលនេះ អ្នកទាំងពីរនៅតែបង្ហាញភាពផ្អែមល្ហែមនិងគ្នា ។ ជាក់ស្តែងអ្នកទាំងពីរតែងតែបណ្តើរគ្នាទៅដើរកំសាន្តនិងដើរតាមផ្សារទំនើបនានារៀងរាល់ចុងសប្តាហ៍ ។

ស្ងាត់ៗ៖ ស៊ន ដាវីន ពរពោះជិតគ្រប់ខែ

កាលពីសប្តាហ៍មុន វ៉ន វីវ៉ា បាននាំ ស៊ន ដាវីន ដែលជាភរិយាកំពុងមានផ្ទៃពោះ ទៅដើរលេងនៅផ្សារទំនើប TK នៅទួលគោក មើលទៅអ្នកទាំងពីរពិតជាស្រលាញ់គ្នាខ្លាំងណាស់ ។ សូម្បីតែអ្នកដែលបានឃើញអ្នកទាំងពីរផ្ទាល់ សុទ្ធតែលាន់មាត់សរសើរ គូស្វាមីភរិយាមួយគូនេះគ្រប់គ្នា ។

ស្ងាត់ៗ៖ ស៊ន ដាវីន ពរពោះជិតគ្រប់ខែ

អ្នកដែលបានជួបជាមួយ ស៊ន ដាវីន នៅផ្សារទំនើប TK ដោយផ្ទាល់ ម្នាក់ៗសុទ្ធតែចោលកន្ទុយភ្នែកមើល ស៊ន ដាវីន និងស្វាមីរបស់នាងគ្រប់ៗគ្នា ។ ហើយម្នាក់ៗសុទ្ធតែសម្តែងនូវការត្រេកអរ និងជូនពរឲ្យអ្នកទាំងពីរ ដែលជិតធ្វើជាឪពុកម្តាយរបស់គេ ។

ស្ងាត់ៗ៖ ស៊ន ដាវីន ពរពោះជិតគ្រប់ខែ

មកទល់ពេលនេះ ស៊ន ដាវីន មានផ្ទៃពោះជាង ៨ ខែហើយ ប្រហែលជាត្រូវឆ្លងទន្លេ នៅពាក់កណ្តាលឬចុងខែកញ្ញា នេះ មើលទៅ ស៊ន ដាវីន នៅតែមានសុខភាពល្អ ។ហើយនាងពិតជារីករាយខ្លាំងណាស់ នៅពេលដែលត្រៀមខ្លួនធ្វើជាម្តាយរបស់គេ ។

ស្ងាត់ៗ៖ ស៊ន ដាវីន ពរពោះជិតគ្រប់ខែ

គួរបញ្ជាក់ផងដែរថា ស៊ន ដាវីន គឺជាកីឡាការីនីតៃក្វាន់ដូលេចធ្លោមួយរូប ចំណែកស្វាមីរបស់នាង គឺជា កីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរដ៏ល្បីល្បាញម្នាក់គឺលោក វ៉ន វីឡា ។ អ្នកទាំងពីរបានរៀបការជាមួយគ្នា ជាងមួយឆ្នាំមកហើយ ៕ អាលីណា

ស្ងាត់ៗ៖ ស៊ន ដាវីន ពរពោះជិតគ្រប់ខែស្ងាត់ៗ៖ ស៊ន ដាវីន ពរពោះជិតគ្រប់ខែស្ងាត់ៗ៖ ស៊ន ដាវីន ពរពោះជិតគ្រប់ខែស្ងាត់ៗ៖ ស៊ន ដាវីន ពរពោះជិតគ្រប់ខែស្ងាត់ៗ៖ ស៊ន ដាវីន ពរពោះជិតគ្រប់ខែស្ងាត់ៗ៖ ស៊ន ដាវីន ពរពោះជិតគ្រប់ខែ