ពី​ឆ្នាំ​២០០០ រហូតដល់​ឆ្នាំ​២០១៦ ខែសីហា ការបោះ​ទុនវិនិយោគ លើ​វិស័យ​ឯកជន​បរទេស មានតម្លៃ​៤.២៨០​លាន​ដុល្លារ

ភ្នំពេញ:
ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានបង្ហាញ​ឲ្យ​ដឹងថា គិត​ចាប់ពី​ឆ្នាំ​២០០០ រហូតដល់​៨​ខែ ឆ្នាំ​២០១៦ ការបោះ​ទុនវិនិយោគរ​បស់​វិស័យ​ឯកជន​បរទេស​មាន​ចំនួន ២៨៤​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សរុប ១២.៤៩៦.៦១៥​ម៉ែត្រក្រឡា មានតម្លៃ​ប៉ាន់ស្មាន​ទុន​សរុប ៤.២៨០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងនោះ​ប្រទេស​ចិន​មាន​ចំណាត់ថ្នាក់​ទី​១ កូរ៉េ​ចំណាត់ថ្នាក់​ទី​២ និង​ជប៉ុន​ចំណាត់ថ្នាក់​ទី​៣ ក​ក្នុងចំណោម​អ្នកវិនិយោគទុន​បរទេស​មកពី​ប្រទេស​ចំនួន​១៨​។​

របាយការណ៍​របស់​ក្រសួង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បន្តថា រយៈពេល​៨​ខែ ឆ្នាំ​២០១៦ មាន​១.៧៥៣​គំរោង ផ្ទៃក្រឡា​សំណង់​សរុប ១១.៤៣២.៥១២​ម៉ែត្រក្រឡា មានតម្លៃ​ប៉ាន់ស្មាន ៧.២១៨.១៧៧​ដុល្លារ​សហរដ្ឋអាមេរិក បើ​ប្រៀបធៀប​នឹង​រយៈពេល​៨​ខែ ដូចគ្នា​ឆ្នាំ​២០១៥ មានការ​កើនឡើង ៤០៤.៣៤%៕