សំណង់​អាគារ​ខ្ពស់​ចាប់ពី​៥​ជាន់ ឡើងទៅ​មាន​៧៤២​អគារ​និង​ទីក្រុង​រណប បុរី​លំនៅឋាន មាន​១៤៦​ទីតាំង​

ភ្នំពេញ:
របាយការណ៍រ​បស់​ក្រសួង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ឆ្នាំ​២០០៥ ដល់​រយៈពេល​៨​ខែ ឆ្នាំ​២០១៦ នៅ​ទូទាំងប្រទេស មាន​សំណង់​អាគារ​ខ្ពស់​ចាប់ពី​០៥​ជាន់ ឡើងទៅ​មាន​ចំនួន ៧៤២​អគារ​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ មាន​សំណង់​អគារ​ខ្ពស់ ចាប់ពី​០៥​ជាន់​ឡើងទៅ​មាន​ចំនួន​សរុប ៦២៨​អគារ​។​

​គិត​ចាប់ពី​ឆ្នាំ​២០០៣ ដល់​រយៈពេល​៨​ខែ​ឆ្នាំ​២០១៦ នៅ​ទូទាំងប្រទេស​មាន​ទីក្រុង​រណប បុរី​លំនៅឋាន និង​លំនៅឋាន​មាន​លក្ខណៈ​បុរី សរុប​ចំនួន​១៤៦​ទីតាំង​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​មាន​ទីក្រុង​រណប បុរី​លំនៅឋាន និង​លំនៅឋាន​មាន​លក្ខណៈ​បុរី សរុប​ចំនួន​១៣៤​ទីតាំង​។​