​ឃាត់​ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​ឆបោក​ប្រាក់​៣​ម៉ឺន​ដុល្លារ​​ពី​នារី​ម្នាក់​ថាទៅ​រៀបការ​ប្ដី​អូស្ត្រាលី​តែ​មិន​សម្រេច​​

​ឃាត់​ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​ឆបោក​ប្រាក់​៣​ម៉ឺន​ដុល្លារ​​ពី​នារី​ម្នាក់​ថាទៅ​រៀបការ​ប្ដី​អូស្ត្រាលី​តែ​មិន​សម្រេច​​
រាជធានីភ្នំពេញ៖ ប្ដីប្រពន្ធពីរនាក់ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្សារចាម ផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ករណីព្យាយាមបោកប្រាស់ប្រាក់ចំនួន៣ម៉ឺនដុល្លារពីនារីម្នាក់ ដោយលួងលោមថាបានប្តីនៅប្រទេសអូស្ត្រាលី តែមិនសម្រេច ហើយជនសង្ស័យរត់គេចខ្លួនរហូត។

នគរបាលបានឲ្យដឹងថា យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ របស់លោក ស្វាយ តុញ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដោយបង្គាប់ឲ្យចាប់ខ្លួន ទី១ ឈ្មោះ ធឿន សំណាង ភេទប្រុស អាយុ២៩ឆ្នាំ និងទី២ ឈ្មោះ សុខ សក្តិនីកា ភេទស្រី អាយុ២៦ឆ្នាំ ។ ក្នុងដីកានេះ បានចោទប្រកាន់ ពីបទឆបោកប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥។

ក្រោយពីការឃាត់ខ្លួន នៅរសៀលថ្ងៃដដែល នគរបាលបានបញ្ជូនជនសង្ស័យមកតុលាការ ដើម្បីចាត់ការតាមច្បាប់៕

ប្រភព៖ kqube

  • ​ឃាត់​ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​ឆបោក​ប្រាក់​៣​ម៉ឺន​ដុល្លារ​​ពី​នារី​ម្នាក់​ថាទៅ​រៀបការ​ប្ដី​អូស្ត្រាលី​តែ​មិន​សម្រេច​​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:ជីវិតនិងសង្គម
Tags: