«​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​» ១​ឆ្នាំ​មានតែ​២​ដង ហើយ​លើក​ទី​២​ឆ្នាំនេះ ចំ​ថ្ងៃទី ២៣ ខែកញ្ញា​ និពន្ធដោយ : ញ៉ុង​ ហេង       September-06-2016, 7:39 pm         1852

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132«​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​» ១​ឆ្នាំ​មានតែ​២​ដង ហើយ​លើក​ទី​២​ឆ្នាំនេះ ចំ​ថ្ងៃទី ២៣ ខែកញ្ញា​​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៣ ខែកញ្ញា​ឆ្នាំនេះ ចន្លោះ​ម៉ោង ៤​ព្រឹក ទៅ​ម៉ោង​៦​ព្រឹក​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​។​

​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក ទិ​ត ចន្ថា ឲ្យ​ដឹងថា បាតុភូត​នេះ កើតឡើង​ចំនួន ២​លើក ជា​រៀងរាល់ឆ្នាំ ដោយ​លើក​ទី​១ ត្រូវ​នឹង​ខែមីនា ហើយ​លើក​ទី​២ ត្រូវ​នឹង​ខែកញ្ញា​។ លោក​បញ្ជាក់ទៀតថា នៅ​ឆ្នាំក្រោយៗ​ទៀត បាតុភូត​នេះ អាច​នឹង​កើតឡើង​ចំ​ថ្ងៃទី​២៣ ខែកញ្ញា​នេះ​ដដែល ឬ​ខុសគ្នា​មួយថ្ងៃ តែ​លោក​បញ្ជាក់ថា នឹងមាន​ការ​គណនា​តារាសាស្ត្រ សម្រាប់​ឆ្នាំ​នីមួយៗ និង​ធ្វើការ​ជូនដំណឹង​ដល់​សាធារណជន​នៅពេល​ក្រោយ​។​

​ចំពោះ​បាតុភូតធម្មជាតិ​កម្រ​មួយ​នេះ លោក ទិ​ត ចន្ថា ចាត់ទុកថា អាចជា​ការគិតគូរ​ច្បាស់លាស់​របស់​បុព្វ​បុស​រស​ខ្មែរ នៅពេល​កសាង​ប្រសាទ​អង្គរវត្ត​។​«​តាម​ទស្សនៈ​របស់ខ្ញុំ គ្រាន់តែ​ប្រហែល យើង​អត់​មាន​ឯកសារ​អ្វី​ច្បាស់លាស់  ប៉ុ​ន្តេ​បុព្វបុរស​យើង​អស្ចារ្យ​ណាស់ ដែល​លោក​អាច​គណនា​ដូច​នូវ​អ្វីដែល​យើង​ឃើញ​បច្ចុប្បន្ននេះ​»​។ លោក ទិ​ត ចន្ថា ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូចនេះ នៅ​ថ្ងៃទី​៦​ខែកញ្ញា​នេះ​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​រូបនេះ ជា​រៀងរាល់ឆ្នាំ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គ​វត្ត​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ទ្វេដង ដែល​កើន​ដល់​រង្វង់ ៥​ពាន់​នាក់ ធៀប​នឹង​២​ពាន់ ឬ​៣​ពាន់​នៅ​ថ្ងៃ​ធម្មតា​៕