តួឯកស្រី នាងណាត កើតជំងឺមហារីកពោះវៀនធំ

6 Videos


តារាសម្តែងស្រីដ៏ល្បីប្រចាំប៉ុស្តិ៍លេខ ៨ ថៃ នាង ហ្វាសៃ អនចិរ៉ា កែវស្វាង ឬ ស្គាល់តួឯក «នាងណាត» ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយ៉ាងទាន់ហន់ ក្រោយមានអាការចុកពោះខ្លាំង ថែមទាំងក្អួត ។ គ្រូពេទ្យបានពិនិត្យឃើញថា នាងមានជំងឺរលាកពោះវៀន ឬ មហារីកពោះវៀន ។
តួឯកស្រី នាងណាត កើតជំងឺមហារីកពោះវៀនធំ
នាង ហ្វាសៃ និយាយថា «ខ្ញុំបានញ៉ាំថ្នាំហើយ នៅតែមិនបាត់ឈឺ ណាមួយគ្រុនផងសម្រាកនៅផ្ទះ ក៏ប្រញាប់មកមន្ទីរពេទ្យ ។ គ្រូពេទ្យបានវិនិច្ឆ័យជំងឺជាដំបូងថា ខ្ញុំរលាកពោះវៀន ព្រោះឈឺពីយូរមកហើយ អាចកើតមហារីកពោះវៀនធំ… ឥឡូវគ្រូពេទ្យបានព្យាបាលដោយចាក់ថ្នាំ និង ឱ្យទឹកអំបិល ផ្អាកញ៉ាំចំណីអាហារណាមិនល្អ ដូចជា អាហារហិរ ជូរ និង អនុញ្ញាតឱ្យញ៉ាំតែអាហារណាទន់ៗប៉ុណ្ណោះ ។ នាងមិនភ្លេចអរគុណហ្វេនរបស់នាងឡើយ ដែលបារម្ភពីរូបនាង ផ្តល់កម្លាំងចិត្តឱ្យនាង ហើយបានផ្តាំអ្នករាល់គ្នាឱ្យថែរក្សាសុខភាព ជ្រើសរើសអាហារទទួលទានជារឿងសំខាន់…» ៕
សូរ្យកាន្ត (ដេលីម៉េល)
តួឯកស្រី នាងណាត កើតជំងឺមហារីកពោះវៀនធំតួឯកស្រី នាងណាត កើតជំងឺមហារីកពោះវៀនធំតួឯកស្រី នាងណាត កើតជំងឺមហារីកពោះវៀនធំ