មិនគួរឱ្យជឿ! Cambodian Idol រដូវកាលទី២ ប្រជុំសុទ្ធតែម្ចាស់ពានល្បីៗមកប្រឡង (មានវីដេអូ)

6 Videos


កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ២ នេះ គេកត់សម្គាល់ឃើញមានបេក្ខជនមិនចាញ់រដូវកាលទី ១ ឡើយមកដាក់ពាក្យប្រឡង តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះនៅត្រឹមសប្តាហ៍ទី ២ នេះគេឃើញមានវត្តមានតារាចម្រៀងមួយចំនួន ជាពិសេសគឺម្ចាស់ពានល្បីៗជាច្រើនដួងមកចូលរួមប្រកួតប្រជែងចង់ដណ្តើមពានដែរ ។ តើមានតារាចម្រៀង និង ម្ចាស់ពានណាខ្លះមកចូលរួមប្រកួតប្រជែងនោះ?

មិនគួរឱ្យជឿ! Cambodian Idol រដូវកាលទី២ ប្រជុំសុទ្ធតែម្ចាស់ពានល្បីៗមកប្រឡង (មានវីដេអូ)

១- កញ្ញា កែវ កាន់ហា : កែវ កាន់ហា ជាម្ចាស់ពានឯកក្នុងកម្មវិធីប្រឡងចម្រៀងមួយរបស់ស្ថានីយទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ ១១ ដែលកម្មវិធីឈ្មោះ The Best Star 2014 ។ ដោយចង់បានកេរ្តិ៍ឈ្មោះឱ្យកាន់តែល្បីល្បាយ កែវ កាន់ហា បានចូលខ្លួនមកប្រជែងដើម្បីលើកពាន Cambodian Idol ទៀត ដោយនាងបានប្រើឈ្មោះដើមថា ម៉ង់ ចាន់កញ្ញា ។

មិនគួរឱ្យជឿ! Cambodian Idol រដូវកាលទី២ ប្រជុំសុទ្ធតែម្ចាស់ពានល្បីៗមកប្រឡង (មានវីដេអូ)

២- លោក មាស សុបញ្ញា : មាស សុបញ្ញា ត្រូវបានគេស្គាល់ថាជាម្ចាស់ជ័យលាភី និង ជាអតីតតារាចម្រៀងម្នាក់ប្រចាំផលិតកម្មរ៉ក់ ។ លោកធ្លាប់ជាតារាចម្រៀងមួយដួងដែលមានឈ្មោះបោះសំឡេងបង្គួរក្នុងវិស័យចម្រៀង តែក្រោយមកម្ចាស់បទ «ទ្រឯកដាច់ខ្សែ» រូបនេះត្រូវបានបាត់ឈ្មោះពីវិស័យចម្រៀងឈឹងដោយសារគ្មានផលិតកម្មឈរជើង ។ ដើម្បីសាងកេរ្តិ៍ឈ្មោះឡើងវិញ តារាចម្រៀង មាស សុបញ្ញា បានបញ្ជៀតខ្លួនចូលមកប្រឡងសាជាថ្មីក្នុងកម្មវិធី Cambodian Idol រដូវកាលទី ២ ម្តងទៀត ជាមួយនឹងទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅ ។

មិនគួរឱ្យជឿ! Cambodian Idol រដូវកាលទី២ ប្រជុំសុទ្ធតែម្ចាស់ពានល្បីៗមកប្រឡង (មានវីដេអូ)

៣- កញ្ញា ហ៊ិន លីដា : បេក្ខនារីរូបនេះជាម្ចាស់ពានឯកម្នាក់ក្នុងកម្មវិធី «ផ្កាយរះក្នុងសួន» របស់ស្ថានីយទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ ១១ ។ ស្ងាត់បាត់មួយរយៈ ហ៊ិន លីដា ក៏ស្រាប់តែលេចមុខមកប្រឡងក្នុងកម្មវិធីខាងលើទៀតជាមួយនឹងការបង្ហាញទេពកោសល្យដ៏ពិសេសជាងមុនទ្វេដង ដើម្បីប្រជែងក្លាយជាម្ខាស់ពាន Cambodian Idol រដូវកាលទី ២ ។

មិនគួរឱ្យជឿ! Cambodian Idol រដូវកាលទី២ ប្រជុំសុទ្ធតែម្ចាស់ពានល្បីៗមកប្រឡង (មានវីដេអូ)

ទោះបីជាកម្មវិធីខាងលើប្រជុំទៅដោយម្ចាស់ពានល្បីៗ និង តារាចម្រៀងមួយចំនួនមកប្រឡងប្រជែងយ៉ាងណា តែគេនៅពុំទាន់ដឹងប្រាកដថានរណាអាចក្លាយជាជ័យភីឯក និង ម្ចាស់ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នោះនៅឡើយទេ ខណៈពេលដែលបេក្ខជន បេក្ខនារីជាច្រើនរូបទៀតក៏មានសមត្ថភាពមិនចាញ់ម្ចាស់ពានខាងលើនោះ ៕ សាកល

មិនគួរឱ្យជឿ! Cambodian Idol រដូវកាលទី២ ប្រជុំសុទ្ធតែម្ចាស់ពានល្បីៗមកប្រឡង (មានវីដេអូ)មិនគួរឱ្យជឿ! Cambodian Idol រដូវកាលទី២ ប្រជុំសុទ្ធតែម្ចាស់ពានល្បីៗមកប្រឡង (មានវីដេអូ)មិនគួរឱ្យជឿ! Cambodian Idol រដូវកាលទី២ ប្រជុំសុទ្ធតែម្ចាស់ពានល្បីៗមកប្រឡង (មានវីដេអូ)មិនគួរឱ្យជឿ! Cambodian Idol រដូវកាលទី២ ប្រជុំសុទ្ធតែម្ចាស់ពានល្បីៗមកប្រឡង (មានវីដេអូ)មិនគួរឱ្យជឿ! Cambodian Idol រដូវកាលទី២ ប្រជុំសុទ្ធតែម្ចាស់ពានល្បីៗមកប្រឡង (មានវីដេអូ)មិនគួរឱ្យជឿ! Cambodian Idol រដូវកាលទី២ ប្រជុំសុទ្ធតែម្ចាស់ពានល្បីៗមកប្រឡង (មានវីដេអូ)