ទិដ្ឋភាពគូស្នេហ៍ចាស់ជរាស្លាប់ក្នុងថ្ងៃតែមួយ ពិតជាធ្វើឱ្យមហាជនរំជួលចិត្ត

6 Videos


«រូបកាយស្លាប់ពិត តែចិត្តស្នេហ៍មិនសាបសូន្យឡើយ» ប្រយោគមួយឃ្លាប្រើពាក្យមិនច្រើន តែអត្ថន័យជ្រៅមួយនេះ បានដកស្រង់ចេញពីសម្ដីរបស់អ្នកនិពន្ធជនជាតិអាមេរិកម្នាក់ឈ្មោះលោក Mitch Albom ហើយសម្រាប់សម្ដីនេះត្រូវបានគេយកមកនិយាយម្ដងទៀតបន្ទាប់ពីបានឃើញរូបថតមួយសន្លឹកដែលបង្ហាញពីសភាពសោកសៅរបស់លោកតាលោកយាយវ័យចំណាស់មួយគូដែលកំពុងសម្រាន្តបិទភ្នែកយ៉ាងសៀងមស្ងាត់នៅលើគ្រែពីរផ្សេងគ្នា ប៉ុន្តែដៃរបស់ពួកគាត់ទាំងពីរនាក់នៅតែចាប់ចាក់ស្រះគ្នាយ៉ាងម៉ាំ ដែលទង្វើនេះហាក់ដូចជាបញ្ជាក់ពីក្ដីមិនអស់អាល័យរវាងគ្នាយ៉ាងដូច្នោះដែរ ។

រូបថតមួយសន្លឹកនេះទៀតសោត កំពុងចាក់ចំបេះដូងអ្នកលេងអ៊ិនធឺរណេតជាច្រើននាក់លើសាកលលោក ហើយបើយោងតាមសារខ្លីនៅជាមួយរូបថតនោះបានប្រាប់ឲ្យដឹងទៀតថា យាយតាមួយគូក្នុងរូបនោះគឺជាប្ដីប្រពន្ធនឹងគ្នា ហើយពេលនេះពួគាត់បានស្លាប់ហើយ គឺស្លាប់នៅក្នុងថ្ងៃតែមួយបន្ទាប់ពីបានចាប់ដៃគ្នារយៈពេល ៧៧ ឆ្នាំ ដោយលោកតាមានវ័យ ១០០ ឆ្នាំ និង លោកយាយមានវ័យ ៩៦ ឆ្នាំ ។

ទិដ្ឋភាពគូស្នេហ៍ចាស់ជរាស្លាប់ក្នុងថ្ងៃតែមួយ ពិតជាធ្វើឱ្យមហាជនរំជួលចិត្ត

គួរបញ្ជាក់ដែរថា សម្រាប់រូបថតមួយសន្លឹកនេះ បានធ្វើឲ្យមនុស្សមួយចំនួនមើលហើយតែងតែទប់ទឹកភ្នែកមិនជាប់ ហើយសង្ឃឹមថាពួកគាត់ទាំងពីរ គឺជាគំរូសម្រាប់គូស្នេហ៍ជំនាន់ក្រោយ ៕

( ប្រភព ៖ បដផេនដា ) កុសល