បំផ្ទុះ​គ្រាប់បែក និងផ្ទុះអាវុធ​កណ្ដាល​រាជធានី ពុំ​ទាន់​ដឹង​មូលហេតុ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម នៅ​មុន​នេះ​បន្តិច មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ កែ៣៤៨ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន នៅ​មុន​នេះ​បន្តិច​។ នៅកន្លែងកើតហេតុ គេសង្កេតឃើញ មានមនុស្សរបួស២នាក់ ខូចខាតរថយន្ត៣គ្រឿង ទី១. ហាយលុចវីហ្គោ១គ្រឿង តាកូម៉ា១គ្រឿង និងឡិស៊ីស៣៥០មួយគ្រឿង។ បច្ចុប្បន្នសមត្ថកិច្ច និង ស្នងការរាជធានីភ្នំពេញបានទៅដល់កន្លែងកើតហេតុហើយ៕