ស្ត្រីម្នាក់សម្រាលកូនឆ្លងសមុទ្រលើកោះរ៉ុង សន្លឹមដោយគ្មានគ្រូពេទ្យ

ស្ត្រីម្នាក់សម្រាលកូនឆ្លងសមុទ្រលើកោះរ៉ុង សន្លឹមដោយគ្មានគ្រូពេទ្យ
ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់បានសម្រាល កូននៅលើកោះរ៉ុងសន្លឹមខណៈទៅធ្វើការនៅទីនោះដោយគ្មានគ្រូពេទ្យ ហើយត្រូវបានគេបញ្ជូនមកសង្គ្រោះនិងតាមដានសុខភាពបន្តនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទ៦ ខែកញ្ញា ឆ្នាំ២០១៦ គ្រា ដែលស្ត្រីសម្រាលកូនដោយគ្មានឆ្មបខាងលើនេះសុខភាពមានអាការចុះខ្សោយ ។

ជួបជាមួយអ្នកយកព័ត៌មាននគរវត្ត ដោយផ្ទាល់ក្នុងមន្ទីរពេទ្យបង្អែកខេត្តនា រសៀលថ្ងៃទី៦ ខែកញ្ញា ស្ត្រីដែលសម្រាលកូនខាងលើនេះបានប្រាប់ឲ្យដឹងថា គាត់ ឈ្មោះ សេង ធីតា អាយុ៣៦ឆ្នាំ បច្ចុប្បន្ន បម្រើការងារនៅបឹងកាឡូ ហាងយីហោ ហូឃីតរីសត ស្ថិតនៅលើកោះរ៉ុងសន្លឹម និងមានស្រុកកំណើតនៅភូមិដំណាក់ហ្លួង ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត ។

ស្ត្រីខាងលើនេះបានឲ្យដឹងទៀតថា គាត់មានប្តីឈ្មោះ ចាន់ ណាត អាយុ៣៧ ឆ្នាំ បម្រើការងារនៅហាងខាងលើនេះជា មួយគ្នា ហើយទារកដែលសម្រាលមកនេះ ជាកូនទី៣ហើយបានសម្រាលនៅវេលាម៉ោងជិត៥ព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៦។ ប៉ុន្តែដោយសារសុខភាពរបស់គាត់ចុះខ្សោយនិងធ្លាក់ឈាមមិនឈប់គាត់ក៏បានសុំទូកដឹកទំនិញគេជិះបម្រុងមក ព្យាបាលតែត្រូវម្ចាស់ទូកមិនឲ្យជិះ ។

ស្ត្រីខាងលើនេះបានបញ្ជាក់ថា កាលដែលម្ចាស់ទូកគាត់មិឲ្យជិះបើតាមគាត់ស្មាន ប្រហែលជាម្ចាស់ទូកខ្លាចរូបគាត់មាន បញ្ហាអ្វីកើតឡើង ខណៈដែលធាតុអាកាស មិនសូវអំណោយផលផងនោះ ។

បើតាមមន្ត្រីនគរបាលចរាចរផ្លូវគោក និងអាជ្ញាធរពាក់ព័ន្ធបន្ទាប់ពីទទួលបានព័ត៌ មាននេះក៏បានសហការខ្នះខ្នែងទាក់ទងរក មធ្យោបាយក្នុងការដឹកបញ្ជូនស្ត្រី ដែល សម្រាលកូនគ្មានគ្រូពេទ្យដើម្បីបញ្ជូន មកកាន់មន្ទីរពេទ្យចម្ការចេក ខេត្តព្រះ សីហនុ ។ ដោយសារតែមានការអន្តរាគមន៍ ពីសមត្ថកិច្ចនិងអាជ្ញាធរស្ត្រីខាងលើនេះត្រូវបានគេដឹកបញ្ជូនតាមអូប័រលឿនរបស់ក្រុម ហ៊ុនស្វីតវៃរីមកដល់ច្រាំងមាត់សមុទ្រនៅ ព្រឹកថ្ងៃទី៦ ខែកញ្ញា រួចសមត្ថកិច្ចបានបញ្ជូនតាមរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែក ខេត្តជាមួយនឹងទារកផងដើម្បីបញ្ជូនទៅ ព្យាបាលតាមដានពិនិត្យសុខភាពទារក និងម្តាយបន្ត។

លោក ចាន់ ណាត ប្តីស្ត្រីខាងលើនេះ បានឲ្យដឹងថា ពេលធ្វើដំណើរពីកោះរ៉ុង សន្លឹមមកដល់ច្រាំងសមុទ្រក្រុង-ខេត្តព្រះសីហនុក្នុងរយៈពេលប្រមាណជាង១ម៉ោងដោយសារតែអូប័រខាងលើនេះត្រូវចូលចតដាក់ភ្ញៀវនៅកន្លែងផ្សេងៗខ្លះផង។ តែយ៉ាង ណាប្រពន្ធរបស់គាត់បានមកដល់មន្ទីរពេទ្យដោយសុវត្ថិភាពក្រោមការយកចិត្តទុកដាក់ ខ្នះខ្នែងពីអាជ្ញាធរក៏ដូចជាសមត្ថកិច្ចនៅ ខេត្តព្រះសីហនុ។

តាមរយៈសកម្មភាពនេះ លោកសូមថ្លែងអំណរគុណដល់អាជ្ញាធរ មានសមត្ថកិច្ច និងក្រុមគ្រួពេទ្យព្រមទាំង ក្រុមមនុស្សធម៌ ពិសេសកាព្យាបាលដោយមិនគិតថ្លៃពីមន្ទីរពេទ្យនោះផង៕ ឆ្លាមសមុទ្រ

ប្រភព៖ Nokorwatnews

  • ស្ត្រីម្នាក់សម្រាលកូនឆ្លងសមុទ្រលើកោះរ៉ុង សន្លឹមដោយគ្មានគ្រូពេទ្យ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:ជីវិតនិងសង្គម
Tags: