ខឹងម្តាយមិនឲ្យលុយទិញថ្នាំញៀនដុតផ្ទះចោល

ខឹងម្តាយមិនឲ្យលុយទិញថ្នាំញៀនដុតផ្ទះចោល
ភ្នំពេញ៖ ដោយសារតែសារធាតុញៀន ធ្វើទុក្ខក្នុងខ្លួនបានធ្វើឲ្យយុវជនម្នាក់គិតអី មិនចេញសម្រេចចិត្តដុតផ្ទះថ្មក្រោមឈើ លើ បន្ទាប់ពីសុំលុយម្តាយទៅទិញថ្នាំញៀន មិនបាន ប៉ុន្តែសំណាងល្អត្រូវសមត្ថកិច្ច មូលដ្ឋានចុះអន្តរាគមន៍បាញ់ពន្លត់ទាន់ ពេលវេលា។ ចំណែកឯយុវជនជាអ្នកដុតនោះបានរត់គេចខ្លួន តែក្រោយមកសមត្ថ កិច្ចចាប់បានបញ្ជូនចូលគុក។

ករណីខាងលើនេះបានកើតឡើងកាល ពីវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះលេខ៤ ផ្លូវ ៦០៦ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេ ឃើញមានផ្សែងហុយចេញពីផ្ទះកើតហេតុ ខាងលើតែមិនដឹងថាមូលហេតុមកពីអ្វី នោះទេ។ ពេលឃើញដូច្នេះប្រជាពលរដ្ឋ ក្បែរនោះក៏នាំគ្នារត់ទៅជួយពន្លត់ដោយ អ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យអ្នកខ្លះទាញ ទុយយោទឹកមកបាញ់ទឹកផងដែរទេ ព្រោះប្រជាពលរដ្ឋបានប្រើប្រាស់ដោយរថយន្ត ពន្លត់អគ្គិភ័យមកជួយអន្តរាគមន៏ចំនួន ៤គ្រឿងផងដែរ ដោយប្រើអស់តែបំពង់ ពន្លត់អគ្គិភ័យចំនួនតែ២ប៉ុណ្ណោះក៏រលត់ ទៅ។

ចំពោះមូលហេតុនៃការឆេះនេះត្រូវបាន គេអះអាងថាកើតឡើងដោយសារកូនប្រុស ម្ចាស់ផ្ទះនិងម្តាយដែលគេសុំលុយមិនឲ្យ ទើបឈានទៅដល់ដុតផ្ទះចោល ព្រោះតែ យុវជនរូបនោះបែកថ្នាំផងដែរ។ ចំណែក ឯទ្រព្យសម្បត្តិខូចខាតបន្តិចបន្តួចតែ ប៉ុណ្ណោះ។

ទោះយ៉ាងណាក្នុងឧប្បត្តិហេតុនេះប្រជា ពលរដ្ឋនៅជិតខាងរួមជាមួយអាជ្ញាធរដែន ដីបានដេញចាប់យុវជនរូបនេះដែលគេ ស្គាល់ឈ្មោះថា សូ សំណាង ហៅណាង អាយុ២៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាង លើ រួចយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមផ្លូវច្បាប់។

ដោយឡែកស្ត្រីឈ្មោះ ងិន សារឿន អាយុ៥៩ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ឈ្មោះ សូ សំណាង បានត្រឹមស្រែកទ្រហោយំ ស្តាយរបស់របរដែលនៅក្នុងផ្ទះ និងហួស ចិត្តកូនប្រុសញៀនថ្នាំរូបនេះតែប៉ុណ្ណោះ៕ ស ដារ៉ា

ប្រភព៖ Nokorwatnews