បុរសជាមន្ត្រីឥណទានម្នាក់បានចូលអង្គុយលេងក្នុងម៉ាត​ភ្លេចខ្លួនមួយភ្លែតត្រូវចោរលួចកាច់​សោកម៉ូតូយកទៅបាត់ដោយសុវត្ថិភាព

បុរសជាមន្ត្រីឥណទានម្នាក់បានចូលអង្គុយលេងក្នុងម៉ាត​ភ្លេចខ្លួនមួយភ្លែតត្រូវចោរលួចកាច់​សោកម៉ូតូយកទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖ បុរសជាមន្រ្តីឥណទាន បានមកចូលអង្គុយលេងនៅក្នុងម៉ាត ToTal  ពេលកំពុងអង្គុយចុចទូរស័ព្ទលេង និងខ្លួនមួយភ្លែត ហើយងាកមើលម៉ូតូខ្លួន ក៏ត្រូវចោរឆ្លៀតឱកាស កាច់សោ កម៉ូតូជិះយកទៅបាត់បានដោយសុវត្ថិព ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៦ តាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចម៉ាត TO TAL គល់ស្ពានដែកចំការដូង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមសម្ដីសម្ថតកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ តេង តុលា ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាភ្នាក់ងារមន្រ្តីឥនទាន ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ខមានជ័យ ចំណែកម៉ូតូដែលត្រូវបានជមសង្ស័យយកទៅបាត់នោះគឺម៉ូតូម៉ាក wave ពណ៍ខ្មៅ c១០០ ពាក់ស្លាកលេខភ្នំពេញ ១ CJ  ៩០៧៦ ។

បើយោងតាមសំដីម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគាត់បានខ្ចីម៉ូតូប្អូនស្រីរបស់គាត់ជិះមកអង្គុយពិភាក្សាគ្នាលេងនៅចំណុចកើតហេងុខាងលើដោយរូបគាត់កំពុងតែនិយាយពីកាងារនិងចុចទូរសព្ទ័បណ្តើរដោយពុំបានក្រឡេកមើលម៉ូតូ ដែលបានចតនៅខាងក្រៅ ស្របពេលនោះ ជនសង្ស័យដែលអង្គុយនៅក្បែរគាត់ក្នុងម៉ាតជាមួយគ្នាឃើញឱកាសល្អ ក៏បានដើរចេញមកក្រៅ ក៏បានធ្វើសកម្មភាពលួចម៉ូតូរបស់គាត់ជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពតែម្តង ។

ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូខាងលើក៏បានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យតែប៉ុណ្ណោះ៕ ជីម ភារ៉ា ដង្កោ
បុរសជាមន្ត្រីឥណទានម្នាក់បានចូលអង្គុយលេងក្នុងម៉ាត​ភ្លេចខ្លួនមួយភ្លែតត្រូវចោរលួចកាច់​សោកម៉ូតូយកទៅបាត់ដោយសុវត្ថិភាព

បុរសជាមន្ត្រីឥណទានម្នាក់បានចូលអង្គុយលេងក្នុងម៉ាត​ភ្លេចខ្លួនមួយភ្លែតត្រូវចោរលួចកាច់​សោកម៉ូតូយកទៅបាត់ដោយសុវត្ថិភាព
ប្រភព៖ Nokorwatnews

  • បុរសជាមន្ត្រីឥណទានម្នាក់បានចូលអង្គុយលេងក្នុងម៉ាត​ភ្លេចខ្លួនមួយភ្លែតត្រូវចោរលួចកាច់​សោកម៉ូតូយកទៅបាត់ដោយសុវត្ថិភាព已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/06  Category:ជីវិតនិងសង្គម
Tags: