ធ្លាយរឿងប៉ូលិសអន្តោប្រវេសន៍ដែលបើកដៃឲ្យយួន៥នាក់ស្នាក់នៅផ្ទះរបស់ខ្លួន និងជីករ៉ែខុសច្បាប់ គឺជាជំនួយការសម្តេចក្រឡាហោម ស ខេង

​លោក​វរសេនីយ៍ឯក​ ឡុ​ង​ រុក្ខា​ នាយ​នគរបាល​ជាតិ​ថ្នាក់​វរសេនីយ៍​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​០៧១៣៧​ ដែល​ទើបត្រូវ​បាន​ក្រសួងមហាផ្ទៃ​សម្រេច​ដកហូត​មុខ​តំណែង​ខ្លាញ់​ពី​នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ និង​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​កាន់​មុខ​តំណែង​ថ្មី​ជា​នាយការិយាល័យ​នីតិកម្ម​ នៃ​នាយកដ្ឋាន​រដ្ឋបាល​-​សរុប​ ដោយ​ប្រកាស​លេខ​៦១៦០​ ប្រក​ ចុះ​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ផ្ទះសម្បែង​របស់​ខ្លួន​ផ្ទាល់​ឲ្យ​ជនជាតិ​យួន​ចំនួន​៥​នាក់​ស្នាក់​នៅ​ និង​ធ្វើ​សកម្មភាព​រុករក​ និង​ជីក​រ៉ែ​ខុសច្បាប់​ នៅ​ត្រង់​ចំណុច​ភូមិ​ប៉ក់​ធំ​ ឃុំ​ប៉ក់​ញ៉ៃ​ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​ បង្ក្រាប​ និង​ចាប់​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៦​នោះ​ គឺ​មានមុខ​តំណែង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ (​អតីត​ឯកឧត្តម​ ស​ ខេ​ង​)​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថែម​ទៀត​ ដែល​ជា​ប្រការ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ។​

ធ្លាយរឿងប៉ូលិសអន្តោប្រវេសន៍ដែលបើកដៃឲ្យយួន៥នាក់ស្នាក់នៅផ្ទះរបស់ខ្លួន និងជីករ៉ែខុសច្បាប់ គឺជាជំនួយការសម្តេចក្រឡាហោម ស ខេង

​ក្រៅពី​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ដកហូត​មុខ​តំណែង​ខ្លាញ់​ពី​នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ និង​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​កាន់​មុខ​តំណែង​ថ្មី​ជា​នាយការិយាល័យ​នីតិកម្ម​នៃ​នាយកដ្ឋាន​រដ្ឋបាល​-​សរុប​ តាម​សំណើ​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នោះ​ គឺ​លោក​ស័ក្តិ​៥​ប៉ូលិស​ ឡុ​ង​ រុក្ខា​ ក៏​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តរតនគិរី​ចេញ​ដីកាកោះ​ឲ្យ​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​ក្នុង​នាម​ជា​សាក្សី​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​រុករក​ និង​ជីក​រ៉ែ​ខុសច្បាប់​នៅ​ថ្ងៃស្អែក​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ផង​ដែរ​ ។​

ធ្លាយរឿងប៉ូលិសអន្តោប្រវេសន៍ដែលបើកដៃឲ្យយួន៥នាក់ស្នាក់នៅផ្ទះរបស់ខ្លួន និងជីករ៉ែខុសច្បាប់ គឺជាជំនួយការសម្តេចក្រឡាហោម ស ខេង

​លោក​ ឡុ​ង​ រុក្ខា​ នាយ​នគរបាល​ជាតិ​ថ្នាក់​វរសេនីយ៍​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​០៧១៣៧​ និង​អតីត​កាន់​តំណែង​ជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥)​ ដោយ​អនុក្រឹត្យ​លេខ​៨២១​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​ ក្រោយមក​ទៀត​ លោក​វរសេនីយ៍ឯក​ ឡុ​ង​ រុក្ខា​ ក៏​ទទួល​បានការ​តែងតាំង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ (​អតីត​ឯកឧត្តម​ ស​ ខេ​ង​)​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​មិន​យក​ប្រាក់បៀវត្សរ៍​)​ ដោយ​អនុក្រឹត្យ​លេខ​១១៧៣​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៣​ ។​

ធ្លាយរឿងប៉ូលិសអន្តោប្រវេសន៍ដែលបើកដៃឲ្យយួន៥នាក់ស្នាក់នៅផ្ទះរបស់ខ្លួន និងជីករ៉ែខុសច្បាប់ គឺជាជំនួយការសម្តេចក្រឡាហោម ស ខេង

​ក្រុម​សមត្ថកិច្ច​ប៉ូលិស​ខេត្តរតនគិរី​មួយ​ចំនួន​បាន​លាន់មាត់​ថា​ ថ្វី​ដ្បិត​លោក​វរសេនីយ៍ឯក​ ឡុ​ង​ រុក្ខា​ កាន់​តំណែង​ត្រឹម​ជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ​ និង​មាន​ឋានន្តរស័ក្តិ​ត្រឹម​ស័ក្តិ​៥​ក៏​ដោយ​ ក៏​ប៉ុន្តែ​ចាប់តាំងពី​លោក​ស័ក្តិ​៥​រូប​នេះ​ទទួល​បានការ​តែងតាំង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​មក​ គឺ​ឥទ្ធិពល​អំណាច​របស់​លោក​វរសេនីយ៍ឯក​ ឡុ​ង​ រុក្ខា​ "​មិន​សាមញ្ញ​"​ ពេក​ឡើយ​ ហើយ​លុយកាក់​ក៏​ចេះ​តែ​កាក់កប​គ្រប់​ច្រក​តែ​ម្តង​ ៕​

Related