លោក អា​បេ ប្រា​ប់លោក Duterte ថា ៖«​លោក​ល្បី​ណាស់​នៅ​ជប៉ុន​» និពន្ធដោយ : ថ្មីៗ       September-06-2016, 8:59 pm         10150

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អា​បេ ប្រា​ប់លោក Duterte ថា ៖«​លោក​ល្បី​ណាស់​នៅ​ជប៉ុន​»​ក្នុងជំនួប​ទ្វេភាគី​នៅក្រៅ​កិច្ចប្រជុំ​អាស៊ាន​នៅ​ក្រុង​វៀងចន្ទន៍ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ បាន​អះអាង​ប្រាប់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ថា លោក​ជាម​នុស្ស​ដែល​ល្បី​ខ្លាំង​នៅក្នុង​ប្រទេស​ជប៉ុន​។ អា​បេ បន្ថែមថា លោក រីករាយ​ដែល​បាន​ជួប​ប្រធានាធិបតី​ហ្វីលីពីន​ដោយផ្ទាល់​។

«​លោក​ពិតជា​ល្បី​ណាស់​នៅក្នុង​ប្រទេស​ជប៉ុន​»​។ នេះ​ជាស​ម្តី​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ ថ្លែង​ទៅកាន់​លោក Rodrigo Duterte  ក្នុងជំនួប​ទ្វេភាគី​មួយ​ដែល​រៀបចំឡើង​នៅ​ដោយឡែក​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឡាវ​។ លោក​បាន​ឆ្លៀតឱកាស​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការស្លាប់​របស់​ប្រជាជន​ហ្វីលីពីន​ក្នុងករណី​បំផ្ទុះ​គ្រាប់​កាលពី​ចុង​សប្តាហ៍​កន្លងមក​ដែរ​។​

​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler  លោក ស៊ីន​ហ្សូ​អា​បេ បាន​ថ្លែងថា​៖« លោក​ប្រធានាធិបតី ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​ការឡើង​កាន់តំណែង​ប្រធានាធិបតី​ហ្វីលីពីន​ជា​ផ្លូវការ​។ លោក​ពិតជា​មនុស្ស​ដែល​ល្បីល្បាញ​ណាស់ រួមទាំង​នៅក្នុង​ប្រទេស​ជប៉ុន​ផង​។ ខ្ញុំ​រីករាយ​ខ្លាំងណាស់​ដែល​បាន​ជួប​លោក​ផ្ទាល់​ពេលនេះ​»​។ 

​ឆ្លៀត​ក្នុងឱកាស​នោះដែរ នាយ​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ បាន​ចូលរួម​រំលែក​ទុក្ខ​ប្រធានាធិបតី​និង​ប្រជាជន​ហ្វីលីពីន​ផងដែរ ចំពោះ​ការស្លាប់​បាត់បង់​ជីវិត​មនុស្ស​ជាង ១០​នាក់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។

​លោក អា​បេ បាន​ថ្លែងថា​៖ ខ្ញុំ​ចង់​គូសបញ្ជាក់ថា​ជប៉ុន​ថ្កោលទោស​ដាច់ខាត​ចំពោះ​រាល់​សកម្មភាព​ភេរវកម្ម​ដែល​កើតឡើង​នៅ​ក្រុង Davao កាលពី​ថ្ងៃមុន​។ ខ្ញុំ​ចង់យក​ឱកាស​នេះ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ ក៏ដូចជា​លោក​ផ្ទាល់​ផងដែរ​»​។​

​យ៉ាងណាក៏ដោយ យោងតាម​ប្រភព​ដដែល គេ​មិន​បានដឹង​ច្បាស់​ថា មេដឹកនាំ​ទាំងពីរ​បាន​ជជែក​គ្នា​ពី​បញ្ហា​អ្វីខ្លះ​ឡើយ​។ តែ​ជាធម្មតា  ប្រធានបទ​នៃ​កិច្ចពិភាក្សា​អាច​គ្របដណ្តប់​លើ​បញ្ហា​ជាច្រើន​ក្នុងនោះ​មានការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សន្តិសុខ​ជាដើម​ផង​។​

 លោក​អា​បេ ស្ថិត ជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​ពិភពលោក​ជាច្រើន​នាក់​ដែល​ជួប​ជាមួយ​លោក Duterte នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន នា​ថ្ងៃ ៦ កញ្ញា​ដែល​ធ្វើឡើង​នៅ​ក្រុង​វៀងចន្ទន៍​។

​តែ​យ៉ាងណា​ក៏ដោយចុះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ត្រៀម​ជួប​ជាមួយ​លោក Duterte តាំងពី​យូរ​មកហើយ​នោះ ស្រាប់តែ​សម្រាប់​លុបចោល​ជំនួប​វិញ ដោយសារ​អត់ទ្រាំ​មិនបាន​ចំពោះ​ពាក្យសម្តី​អសុរោះ​របស់លោក Duterte ដែល​វាយប្រហារ​លោក​ជា​លក្ខណៈ​បុគ្គល​នោះ​។ តែ​ក្រោយ​ជេរប្រទេច​ផ្តាច់​សារ​លោក អូ​បា​ម៉ា និង​មានការ​លុបចោល​ជំនួប  លោក Duterte បាន​ចេញមុខ​ប្រកាសថា លោក​សោកស្តាយ​ខ្លាំងណាស់​ដែល​ប្រើ​ពាក្យសម្តី​មិន​សមរម្យ​បែបនេះ​៕