អាមេរិក​ជំរុញ​និង​គាំទ្រ​ប្រទេស​កំពុង​អភិវឌ្ឍ​ពង្រឹង​ការអភិរក្ស​ធនធាន​ស​មុ​ទ្រ​ និពន្ធដោយ : សៅ ផលនិស្ស័យ       September-06-2016, 9:39 pm         230

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក​ជំរុញ​និង​គាំទ្រ​ប្រទេស​កំពុង​អភិវឌ្ឍ​ពង្រឹង​ការអភិរក្ស​ធនធាន​ស​មុ​ទ្រ​​ភាពក្រីក្រ និង​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច ជា​បញ្ហា​ដែល​រារាំង​ប្រទេស​ក្រីក្រ​ចូលរួម​រក្សា​ធនធាន​សមុទ្រ​។ តែ​សហរដ្ឋអាមេរិក​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​លើកស្ទួយ​ការ ការពារ​ធនធាន​សមុទ្រ​នៅ​ទូទាំង​ពិភពលោក​។ សហរដ្ឋអាមេរិក​ជួយ​រដ្ឋ​កំពុង​អភិវឌ្ឍ​ការពារ​ធនធាន​សមុទ្រ តាមរយៈ​ជួយ​ជំរុញ​ឲ្យ​មានការ​ប្រែក្លាយ​តំបន់​សម្បូរ​ធនធាន​ស​មុ​ទ្រ​ទៅជា​តំបន់​ទេសចរណ៍ និង​គាំទ្រ​ស្ថាប័ន​ពាក់ព័ន្ធ​ដែលមាន​ប្រតិបត្តិ​ការការពារ​ធន​ធាន​សមុទ្រ​ជាដើម​។​

​ការអភិរក្ស​ធនធាន​សមុទ្រ (Marine Conservation) តាម​ការបង្កើត​តំបន់​គ្មាន​ការនេសាទ ជា​រឿង​សំខាន់បំផុត​ដែល​ប្រទេស​លើ​ពិភពលោក​ជាពិសេស​សហរដ្ឋអាមេរិក​យកចិត្តទុកដាក់​។ ជាធម្មតា ការ​គ្មាន​ការយល់ដឹង​ពី​ការ​ប្រយោជន៍​នៃ​ការរក្សា​ធនធាន​សមុទ្រ និង ប្រឈម​បញ្ហា​សេដ្ឋកិច្ច បាន​បង្ក​ឲ្យ​មានការ​នេសាទ​ខុសច្បាប់ និង​មិនមាន​ការពង្រីក​តំបន់​គ្មាន​ការនេសាទ​សមុទ្រ​នៅតាម​រដ្ឋ​នានា​ដែរ​។

 ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ាស៊ីនតោន​បានលើកឡើង​ថា  វា​ចាំបាច់​ត្រូវមាន​ដំណោះស្រាយ​សមរម្យ ដោយ​ជំរុញ​ឲ្យ​មានការ​លើកស្ទួយ​ជីវភាព​ប្រជាជន​តាមរយៈ​ការប្តូរ​កន្លែង​អភិរក្ស​សមុទ្រ​ឲ្យ​ទៅជា​កន្លែង​ទេសចរណ៍ និង​គាំទ្រ​ដល់​អាជ្ញាធរ​អនុវត្ត​ច្បាប់ ដែល​ទទួលបន្ទុក​រក្សា​ធនធាន​សមុទ្រ​ជាដើម​។​

​លោកស្រី​អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​សេដ្ឋកិច្ច ថាមពល និង​បរិស្ថាន  Catherine A. Novelli ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ សុក្រ​ទី ២ កញ្ញា​ថា​៖ «​ការគំរាមកំហែង​លើ​តំបន់​អភិរក្ស​សមុទ្រ​កើតឡើង​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​។ ប៉ុន្តែ​ប្រទេស​មួយចំនួន​ជាពិសេស​ប្រទេស​កោះ​បាន​ផ្លាស់ប្តូរ​ដែនទឹក​របស់​ខ្លូន​ទៅជា​តំបន់​អភិ​ក្ស​សមុទ្រ​ដែល​គ្មាន​ការនេសាទ ក្នុងន័យ​លើកកម្ពស់​តំបន់​ទេសចរណ៍​សមុទ្រ​។ ដូច្នេះ​វា​នឹង​បង្កើតជា​កន្លែង​ទេសចរណ៍​ដ៏​ល្អ​ដែល​ទាក់ទាញ​ភ្ញៀវ​ទៅ​ទស្សនា​»​។​

​ការបង្កើត​តំបន់​អភិ​ក្ស​និង​ផ្លាស់ប្តូរ​វា​ទៅជា​តំបន់​ទេសចរណ៍ អាច​ទាក់ទាញ​ភ្ញៀវ​ច្រើន​និង​បង្កើត​ចំណូល​សម្រាប់​ប្រជាជន ដែល​ច្រើនជាង​ការបន្ត​នេសាទ​ត្រី​ឬ​ធនធាន​សមុទ្រ​ខុសច្បាប់​។  ហើយ​ការរក្សា​តំបន់​អភិរក្ស​សមុទ្រ​ក៏​រួមចំណែក​សំខាន់​ក្នុង​ការជួយ​រក្សា​ធនធាន​សមុទ្រ​សម្រាប់​ប្រជាជន​ទៅ​ថ្ងៃ​អនាគត​ដែរ​។ បើសិនជា​នេសាទ​ត្រី​ទាំងអស់​ដោយ មិន​គិត ក្មេងជំនាន់ក្រោយ​ក៏​នឹង​អស់​ត្រី​ដើម្បី​បរិភោគ​ដែរ​។​

​ក្រៅពីនេះ លោកស្រី  Catherine A. Nove បាន​បន្តទៀតថា សហរដ្ឋអាមេរិក​ក៏​បន្ត​ជំរុញ​និង​គាំទ្រ​ប្រទេស​កំពុង​អភិវឌ្ឍ​តាមរយៈ​ការបង្កើត​វិធានការ​អន្តរជាតិ​ដែលមាន​ឈ្មោះថា «​កិច្ចព្រមព្រៀង​នៃ​វិធានការ​គ្រប់គ្រង​កំពង់ផែ​» (A PSM)​។  យោងតាម​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ  រដ្ឋ​សមាជិក មិន​អនុញ្ញាត​ឲ្យ​មាន​ការចាប់​ឬ​នេសាទ​ត្រី​ខុសច្បាប់ ឬ​សកម្មភាព​ណាមួយ​ដែល​ស្ថិតក្រោម​ការសង្ស័យថា​ជាការ​នេសាទ​ការខុសច្បាប់​ឡើយ​។ ហើយ​វា​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ទូក​នេសាទ​ដែល​ស្ថិតក្រោម​ការសង្ស័យ​ជា​ទូក​នេសាទ​ខុសច្បាប់​ចូលក្នុង​កំពង់ផែ​ឬ​ដែនទឹក​របស់ខ្លួន​។​

​មួយវិញទៀត​ក្រុង​វ៉ាស៊ីនតោន​ក៏បាន​បន្ត​ជួយ​ជ្រោមជ្រែង​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ឲ្យ​ពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​ប្រឆាំង​ការនេសាទ​ខុសច្បាប់​និង​ឈានទៅ​បង្កើត​តំបន់​អភិរក្ស​សមុទ្រ​។​

 លោកស្រី​បាន​ថ្លែងថា​៖ « រឿង​មួយទៀត​ដែល​យើង​កំពុង​ធ្វើ​គឺ​ជួយ​ផ្តល់ជំនួយ​បច្ចេកទេស​ទៅ​អង្គភាព​ដែល​ទទួលខុសត្រូវ​កំពង់ផែ​សមុទ្រ​នៅ​ប្រទេស​កំពុងអភិវឌ្ឍដើម្បី​គ្រប់គ្រង​ធនធាន​សមុទ្រ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​»៕