ប្រើកូនទៅដោតដុយបូមទឹក ដូចប្រើកូនទៅស្លាប់

6 Videos


ហេតុការណ៍ដ៏គួរឱ្យអាណិតអាសូរមួយបានកើតឡើង កាលពីវេលាម៉ោង ១០ និង ៤០ នាទីព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៦ នេះ ដោយសារកុមារីម្នាក់ត្រូវខ្សែភ្លើងឆក់ ខណៈពេលដែលម្ដាយប្រើឱ្យទៅដោតឌុយបូមទឹក នៅចំណុចភូមិតាំងស្នាយ ឃុំរការ ស្រុកពារាំង ខេត្តវែង ។

ប្រើកូនទៅដោតដុយបូមទឹក ដូចប្រើកូនទៅស្លាប់

ប្រភពពីគ្រួសារកុមារីរងគ្រោះបានឱ្យដឹងថា នាងមានឈ្មោះផលសោភណ្ឌ័អាយុ ១២ ឆ្នាំ ជាសិស្សថ្នាក់ទី ៤ ។ដោយសារតែឪពុកម្តាយជាប់រវល់ការងារ ក៏បានប្រើកូនឱ្យយកឌុយទៅដោតហ្វីម៉ូទ័របូមទឹក តែដោយសារដៃសើមក៏ត្រូវឆក់ជាប់ដៃ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្ដង ។

ប្រើកូនទៅដោតដុយបូមទឹក ដូចប្រើកូនទៅស្លាប់

នៅពេលដែលឃើញកូនត្រូវខ្សែភ្លើងឆក់ដូចនេះ ម្តាយក៏ស្រែកភ័យស្លន់ស្លោហៅអ្នកជិតខាងឱ្យមកជួយតែជាអកុសលកុមារីរងគ្រោះបានបាត់បង់ជីវិតទៅហើយ ៕   BeBe

ប្រើកូនទៅដោតដុយបូមទឹក ដូចប្រើកូនទៅស្លាប់