មាន​ករណី​បំផ្ទុះ​គ្រាប់បែក​កណ្តាល​ក្រុងភ្នំពេញ បង្ក​របួស​មុ​ស្ស​៣​នាក់ និង​ខូចខាត​រថយន្ត​៣​គ្រឿង​

ភ្នំពេញ៖ មានការបំផ្ទុះគ្រាប់បែកនៅកណ្តាលរាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវ លេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន កាលពីវេលា ម៉ោង ១៩ និង៤០នាទី នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។ ការបំផ្ទុះគ្រាប់បែកនេះ បានធ្វើឲ្យមនុស្សរបួស៣នាក់៖ បុរសជនជាតិវៀតណាមម្នាក់ បុរសជនជាតិឥណ្ឌាម្នាក់ និងនារីខ្មែរម្នាក់ និងបណ្តាលឲ្យរថយន្ត ៣គ្រឿងរងការខូចខាត ។

KA-06-09-2016-26

ជនសង្ស័យបានជិះម៉ូតូធ្វើសកម្មភាពបោកគ្រាប់បែកចូលទៅក្រោមរថយន្តលុច្សស៊ីស RX-330 និងរថយន្ត២គ្រឿងទៀត ដែលកំពុងចតតាមផ្លូវនៅក្បែរនោះ មាន Takoma និង Vigo។ ហើយក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោល បន្សល់ភាពភ្ញាក់ផ្អើលពេញដងផ្លូវ។ ទោះយ៉ាងណានគរបាលក្រុងភ្នំពេញមិនទាន់បានបញ្ជាក់ថាការបំផ្ទុះគ្រាប់បែកនេះជាករណីគំនុំសងសឹក ឬជាករណីភេរកម្មនោះទេ៕

KA-06-09-2016-23
KA-06-09-2016-24
KA-06-09-2016-25
KA-06-09-2016-22
KA-06-09-2016-27