​អ្នក​មាន​ប្រាក់​ចង់​សម្រក​ទម្ងន់ មិន​ប្រាកដ​ថា​អ្នកជំនាញសម្រក​ឱ្យ​​នោះ​ទេ

ធាត់​ពិត​ជា​អាច​ស្គម​​​បាន​វិញ​​មែន​ទេ? នេះ​ជា​​​សំណួរ​មួយ​ដែល​​​លោកស្រី ហូវ ដាណេ នាយិកាហាងកែសម្ផស្ស Dermo គ្លីនិក ទទួល​បាន​ក្នុង​​វគ្គ Coffee Time​ នៃ​កម្មវិធី ៣០ដេលីកាល​ពី​ថ្មីៗ​នេះ។

 

​អ្នក​មាន​ប្រាក់​ចង់​សម្រក​ទម្ងន់ មិន​ប្រាកដ​ថា​អ្នកជំនាញសម្រក​ឱ្យ​​នោះ​ទេ

 

លោកស្រី ហូវ ដាណេ បាន​តប​ថា ការ​សម្រក​ទម្ងន់​ពី​ធាត់​មក​ស្គម គ្មាន​អ្វី​ពិបាក​ទេ ប៉ុន្តែ​​ការ​សម្រក​ទម្ងន់​ពី​ធាត់​មក​ស្គម ហើយ​បាន​ទាំង​សុខភាព​ទើប​ជា​ការ​លំបាក ហើយក៏​​មិន​មែន​អ្នកមាន​ប្រាក់​គ្រប់រូប​​ ចង់​បាន​ការ​សម្រក​ទម្ងន់ដោយ​ចិត្ត​ឯង អ្នក​ជំនាញ​វិជ្ជាជីវៈ​ នឹង​សម្រក​ឱ្យ​នោះដែរ ពោល​គឺ​ពួកគេ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​​សុខភាព​ច្រើន​ដំណាក់កាល។ លោកស្រី​ថា គ្រប់​ឱសថ​ និង​មធ្យោបាយ​​បញ្ចុះ​ទម្ងន់ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព បើ​សិនអតិថិជន​មិន​ដឹង​ពី​សុខភាព​របស់​ខ្លួន។

 

“បើ​សិន​សុខភាព​គាត់​ប្រក្រតី ខ្ញុំ​អះអាង​ថា អាច​ធ្វើ​ឱ្យ​គាត់​ស្ល៊ីម​បាន​ ដូច​អ្វី​ដែល​​គាត់​ចង់​បាន ក៏​ប៉ុន្តែ​ត្រូវ​​ឆ្លងកាត់ Protocol ដូច​អ្វី​ដែល​នាង​ខ្ញុំ​​រៀបរាប់​ជូន​បែប​ហ្នឹង​ ដើម្បី​អី​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ដល់​ពួកគាត់​”។ លោកស្រី ហូវ ដាណេ បញ្ជាក់។

 

លោកស្រី​ បាន​ថ្លែង​​ថា កន្លង​មក​មាន​អ្នក​បញ្ចុះ​ទម្ងន់​រហូត​ដល់​បាត់បង់​ជីវិត ដោយពួកគេ​មិន​យល់​ពី​ផល​ប៉ះពាល់ ​ជឿ​លើ​​ព័ត៌មាន​បំផ្លើស ជឿ​ត​គ្នាគ្មានប្រភព​ច្បាស់លាស់ និង​​គ្មានអ្នក​​ផ្ដល់​ប្រឹក្សា​ត្រឹមត្រូវ។ ​ទោះបី​ជា​យ៉ាងណា ស្ត្រី​ឆ្នើម​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ក្រចេះ​រូប​នេះ ​មិន​បាន​ន័យ​ថា វិធី​សម្រក​ទម្ងន់​តាមស្តង់ដារ​វិជ្ជាជីវៈ​ តែង​ទទួល​បាន​ជោគជ័យ​ឡើយ ព្រោះ​កន្លងមក ​ក៏ធ្លាប់​មាន​អ្នកខ្លះជោគជ័យ និង​អ្នកខ្លះ​បរាជ័យដែរ ដូច្នេះ​លោកស្រី​សូម​ឱ្យ​សុភាព​បុរស-​នារី ថ្លឹងថ្លែង​ និង​រក​អ្នកផ្ដល់​ប្រឹក្សា​យោបល់​ឱ្យ​បាន​ត្រឹមត្រូវ និង​ជឿជាក់ មុន​សម្រេចចិត្ត​ទទួល​សេវាយក​ណា​មួយ ពី​គ្លីនិកកែសម្ផស្ស​ណាមួយ​។

 

ព័ត៌មាន​លំអិត​ទាក់ទង​ការ​កែ​​សម្ផស្ស និង​សម្រក​ទម្ងន់ រួម​​សំណួរ​ជាច្រើន​ទៀត សូម​ទស្សនា​វីដេអូ​​​ខាងក្រោម៖

 

​អ្នក​មាន​ប្រាក់​ចង់​សម្រក​ទម្ងន់ មិន​ប្រាកដ​ថា​អ្នកជំនាញសម្រក​ឱ្យ​​នោះ​ទេ

 

​អ្នក​មាន​ប្រាក់​ចង់​សម្រក​ទម្ងន់ មិន​ប្រាកដ​ថា​អ្នកជំនាញសម្រក​ឱ្យ​​នោះ​ទេ

 

​អ្នក​មាន​ប្រាក់​ចង់​សម្រក​ទម្ងន់ មិន​ប្រាកដ​ថា​អ្នកជំនាញសម្រក​ឱ្យ​​នោះ​ទេ

 

 

ឧកញ៉ាគួច ម៉េងលី៖ “ជំនាញ​ទន់ ជា​គន្លឹះ​ធ្វើ​អាជីវកម្ម​ជោគ​ជ័យ​បំផុត”

៣​ចំណុច​ត្រូវ​គិត មុន​ចាប់​ផ្ដើម​អាជីវកម្ម ពី​អ្នក​ជំនួញ ជា សុផល្លា

 

អត្ថបទ៖ អ៊ុំ សុភក្តិ