តួឯក​ស្រី​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” ប្រកាស​ចូល​រោងការ​ខែ​ក្រោយ

គូ​ស្នេហ៍​តារា​សម្ដែង​ល្បី​ឈ្មោះ Tavia Yeung និង Him Law នឹង​នាំ​គ្នា​ចូល​រោងការ​នៅ​ថ្ងៃ​ទី​២​ខែ​តុលា​ខាង​មុខ​នៅ​សណ្ឋាគារ Ritz-Carlton។

 

តួឯក​ស្រី​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” ប្រកាស​ចូល​រោងការ​ខែ​ក្រោយ

 

ហាក់​ដូច​ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​មង្គល​របស់​វិស័យ​សិល្បៈ​ចិន​ដោយ​មាន​គូ​ស្នេហ៍​ល្បី​ឈ្មោះ​រាប់​មិន​អស់​បាន​ដឹកដៃ​គ្នា​ចូល​រោង​ជ័យ​ជា​បន្ត​បន្ទាប់។ ថ្មី​ៗ​នេះ តំណាង​របស់​តារា​សម្ដែង​ហុងកុង Him Lawបាន​ឲ្យ​ដឹង​ថា លោក និង​តារា​ស្រី​ជួរ​មុខ Tavia Yeung នឹង​ចុះ​ឈ្មោះ​រៀបការ​នៅ​ថ្ងៃ​ទី​២​ខែ​តុលា។ នៅ​ថ្ងៃ​តែ​ដដែល ពិធី​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​២​ក៏​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់ Ritz-Carlton។ ជាមួយ​គ្នា​នេះ​ដែរ ធៀប​ការ​របស់​តារា​ទាំង​២​ក៏​ត្រូវ​បាន​បញ្ចេញ​ផង​ដែរ ដោយ​មាន​សម្បក​ខាង​ក្រៅ​ពណ៌​ក្រហម និង​ខាង​ក្នុង​​ពណ៌​ស្វាយ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ តួ​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” បាន​រៀបការ​ម្ដង​រួច​ហើយ​នៅ​ទីក្រុង​ឡុងដុង ប្រទេស​អង់គ្លេស ដោយ​មាន​ការ​ចូល​រួម​តែ​ពី​ឪពុក​ម្ដាយ​សង​ខាង។ ខែ​ក្រោយ​ពួក​គេ​នឹង​ការ​ម្ដង​ទៀត​នៅ​ស្រុក​កំណើត​ដោយ​មាន​ការ​ចូល​រួម​ពី​មិត្តភ័ក្ដិ​ទាំង​អស់​គ្នា៕

 

តួឯក​ស្រី​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” ប្រកាស​ចូល​រោងការ​ខែ​ក្រោយ

 

តួឯក​ស្រី​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” ប្រកាស​ចូល​រោងការ​ខែ​ក្រោយ

 

តួឯក​ស្រី​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” ប្រកាស​ចូល​រោងការ​ខែ​ក្រោយ

 

តួឯក​ស្រី​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” ប្រកាស​ចូល​រោងការ​ខែ​ក្រោយ

 

តួឯក​ស្រី​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” ប្រកាស​ចូល​រោងការ​ខែ​ក្រោយ

 

ចុចអាន៖TVB ផលិត​រឿង “ជម្លោះ​ដំណាក់​ខាង​ក្រោយ” វគ្គ​២ ដើម្បី​អបអរ​ខួប​៥០​ឆ្នាំ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖jaynestars