​ជ័យ​ កុសល​ ជឿ​ថា ឡៅ​ ចន្រ្ទា ​នឹង​ប៉ះ ​ផល​ សោភ័ណ្ឌ​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ទៀត​

អតីត​ជើង​ខ្លាំង​ ជ័យ​ កុសល​​ ជឿ​ជាក់​ថា អ្នក​លេង​គុន​ខ្មែរ​លេច​ធ្លោ​ទាំង​២​ ​ឡៅ​ ចន្រ្ទា​ និង​ ផល​ សោភ័ណ្ឌ​ នឹង​ប៉ះ​គ្នា​ទៀត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​លេខ​១​ ​គូបូតា​ រដូវ​កាល​ទី៦​​នៅ​សង្វៀន​បាយ័ន។

 

​ជ័យ​ កុសល​ ជឿ​ថា ឡៅ​ ចន្រ្ទា ​នឹង​ប៉ះ ​ផល​ សោភ័ណ្ឌ​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ទៀត​ ជ័យ កុសល

 

ក្នុង​បេក្ខភាព​ទាំង​៦នាក់​ដែល​ចូល​រួម​ប្រកួត​ជម្រុះ​ដើម្បី​ឈាន​ទៅ​រក​ម្ចាស់​ខ្សែ​ក្រវាត់​រដូវ​កាល​ទី៦​នេះ ​លោក​អាជ្ញា​កណ្តាល​ និង​ចៅ​ក្រម​ ជ័យ កុសល​យល់​ឃើញ​អ្នក​ប្រដាល់​វ័យ​ក្មេង​​ ឡៅ​ ចន្រ្ទា​ និង​ ផល​ សោភ័ណ្ឌ ​ជា​កីឡាករ​លេច​ធ្លោ​ជាង​គេ​ ហើយ​អ្នក​ទាំង​ពីរ​អាច​នឹង​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

 

ក្រោយ​បញ្ចប់​ការ​ប្រកួត​​សប្តាហ៍​ទី​១​ទាំង​៣គូ​រួម​មក​ អតីត​កីឡាករ​ជើង​ចាស់​ ជ័យ កុសល​​បាន​សរសើរ​ពី​ថ្វីដៃ​ដ៏​ល្អ​របស់​ ឡៅ​ ចន្រ្ទា ​និង ផល ​សោភ័ណ្ឌ​ ​បើ​ទោះ​ជា​អ្នក​ទាំង​ពីរ​​ប្រកួត​បាន​ត្រឹម​តែ​៣​ទឹក​ ហើយ​ សោភ័ណ្ឌ​ចាញ់​សន្លប់។

 

កុសល​បន្ត​ទៀត​ថា​ ចំណែក​បេក្ខភាព​៤​រូប​ទៀត​នោះ​ក៏​ល្អ​គួរសម​ដែរ ​ប៉ុន្តែ​ពិបាក​នឹង​យក​ជ័យជម្នះ​លើ​ជើង​ខ្លាំង​ ឡៅ​ ចន្រ្ទា ​និង ​ផល​ សោភ័ណ្ឌ ​ណាស់។​ កីឡាករ​៦​រូប​ដែល​បាន​ចូល​រួម​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែ​ក្រវាត់​នេះ​មាន​ ឡៅ​ ចន្រ្ទា, ផល​ សោភ័ណ្ឌ​, ឈឿន​ ឆៃដែន,​ សុខ​ សុវណ្ណ​ រួម​ទាំង​កីឡាករ​ថៃ​២​នាក់​​ ឈឿងម៉ៃ ផាហុយុត​ និង​ភិតសានុលោក។​​

 

​ជ័យ​ កុសល​ ជឿ​ថា ឡៅ​ ចន្រ្ទា ​នឹង​ប៉ះ ​ផល​ សោភ័ណ្ឌ​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ទៀត​ កីឡាករទាំង៦​នាក់

 

ជ័យ​ កុសល​ ជា​អតីត​កីឡាករ​ជើង​ខ្លាំង​ខាង​ប្រើ​កែង​មាន​ឈ្មោះ​ល្បីល្បាញ​ម្នាក់​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ។​ បច្ចុប្បន្ន​ថ្វី​បើ​អតីត​កីឡាករ​រូប​នេះ​មិន​ឡើង​​ប្រកួត​ទៀត​តែ​លោក​មិន​ចេញ​ឆ្ងាញ់​កីឡា​ប្រដាល់​នេះ​ឡើង​គឺ​លោក​មាន​តួនាទី​ជា​ចៅក្រម​ និង​អាជ្ញាកណ្ដាល​ផង​ដែរ៕

 

អត្ថបទ៖​ នួន​ ស៊ីណា​​​​​​