ស្វីស​យក​ឈ្នះ​ព័រទុយហ្គាល់​ ២-០​ជម្រុះ World Cup 2018​ នៅ​រុស្ស៊ី​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ស្វីស​បាន​យក​​ឈ្នះ​ម្ចាស់​ជើង​ឯក​ទ្វីប​​អឺរ៉ុប​ឆ្នាំ​២០១៦ ព័រទុយហ្គាល់​ ២-០​កាល​ពី​យប់​មិញ​នេះ​​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ 2018 Russia World Cup ពូល​ B នៅ​​កីឡដ្ឋាន ST. Jakob Park ទឹក​ដី​ស្វីស។

 

ស្វីស​យក​ឈ្នះ​ព័រទុយហ្គាល់​ ២-០​ជម្រុះ World Cup 2018​ នៅ​រុស្ស៊ី​

 

ចាប់​ផ្ដើម​ដើម​តង់​ទី​១ ​ក្រុម​ភ្ញៀវ​មាន​ឱកាស​ទាត់​មួយ​ជើង​មុន​ប៉ុន្តែ​​ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​៩​ Eder ​ធ្វើ​មិន​បាន​សម្រេច។ នៅ​ដើម​តង់​ទី​១ នេះ​ក្រុម​ភ្ញៀវ​នៅ​តែ​មាន​ការ​វាយ​ស្រុក​ជាង​​ ប៉ុន្តែ​​នៅ​នា​ទី​​ទី​២៤ ម្ចាស់​ផ្ទះ​ទទួល​បាន​បាល់​ពិន័យ​ហ្វ្រីកឃីក​​ទាត់​ប៉ះ​ដៃ​អ្នក​ចាំ​ទី​លង​ចំ​ក្បាល​ខ្សែ​ប្រយុទ្ធ​​​​របស់​ស្វីស​ Breel Embolo យក​មក​ពី​ក្លឹប​ Schalke 04 តែត​បន្ថែម​បាន​សម្រេច​នាំ​មុខ​មួយ​គ្រាប់​មុន។

 

ដល់​នាទី​៣០ ម្ចាស់​ផ្ទះ​ស្វីស​នៅ​តែ​វាយ​សម្រុក​រហូត​ធ្វើ​បាន​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ Admir Mehmedi ដែល​ស្វីស​យក​មក​​ពី​​ក្លឹប Bayer Leverkusen ។ ការ​ប្រកួត​ទោះ​បី​ជា​ក្រុម​ទាំង​ពីរ​បន្ត​ការ​វាយ​សម្រុក​យ៉ាង​ណា​ក៏​គ្មាន​គ្រាប់​បាល់​បន្ថែម​​នៅ​តង់​ទី​២។ ចប់​ការ​ប្រកួត​ម្ចាស់ផ្ទះ​ស្វីស​ឈ្នះ​ព័រទុយហ្គាល់​២-០​។

 

ស្វីស​យក​ឈ្នះ​ព័រទុយហ្គាល់​ ២-០​ជម្រុះ World Cup 2018​ នៅ​រុស្ស៊ី​

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ារា​

​​