ជប៉ុន ធ្វើឲ្យថៃ ជួបការខកចិត្តក្នុងផ្ទះខ្លួនឯង ក្នុងជម្រុះ World Cup(មានវិដេអូ)

ក្រុមបាល់ទាត់ជម្រើសជាតិប៉ុន បានធ្វើឲ្យយុទ្ធនាការនៃការប្រកួតជម្រុះ World Cup របស់ពួកគេវិលទៅរកភាពល្អប្រសើរវិញ តាមរយៈការផ្តួលក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ២-០ ក្នុងទីក្រុងបាងកក កាលពីរាត្រីថ្ងៃអង្គារ ដើម្បីកត់ត្រាជ័យជម្នះជាលើកទី១របស់ពួកគេក្នុងការប្រកួតពូល B ប្រចាំតំបន់អាស៊ី។

Japan-vs-Thai

ការបរាជ័យនេះ គឺជាការទទួលបរាជ័យជាលើកទី២របស់ក្រុមជម្រើសជាតិថៃក្នុងរយៈពេល១សប្តាហ៍ និងបានធ្វើឲ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់បាតតារាងនៃពូល B។

ក្រុមដែលមានរហស្សនាមថា ដំរីចម្បាំងមួយនេះ នឹងត្រូវឈានទៅកាន់ការប្រកួតជម្រុះខាងមុខ ដែលនៅសល់នៅឆ្នាំនេះទាំងការខកចិត្ត។ ការប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិថ្ងៃ គឺនៅថ្ងៃទី៦ ខែតុលា នៅលើទឹកដីក្រុមជម្រើសជាតិអេមីរ៉ាតអារ៉ាប់រួម និងនៅថ្ងៃទី១១ ខែតុលា នៅលើទឹកដីក្រុមជម្រើសជាតិអ៊ីរ៉ាក់។

ខ្សែបម្រើ Genki Haraguchi បានរកគ្រាប់បាល់បើកឆាកនៅនាទី ទី១៨ នៅពីមុខអ្នកគាំទ្រដ៏ច្រើនកុះករនៅឯកីឡដ្ឋានជាតិ Rajamangala ក្រោមដំណក់ទឹកភ្លៀង នៅមុនពេលខ្សែប្រយុទ្ធ Takuma Asano បានរកគ្រាប់បាល់បញ្ចូលទី ទី២ក្នុងរយៈពេល១៥នាទីចុងក្រោយ ដើម្បីផ្តល់ភាពកក់ក្តៅដល់ក្រុមរបស់ខ្លួន។ លោក Vahid Halilhodzic គ្រូបង្វឹកនៃក្រុមជម្រើសជាតិជប៉ុន បានឲ្យដឹងថា៖ «ការប្រកួតនេះពិតជាលំបាកផ្នែកស្មារតី។

ក្រោយពីការប្រកួតលើកទី១របស់យើង យើងបានស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ហើយយើងត្រូវតែចាកចេញពីសម្ពាធនោះ»។ គ្រូបង្វឹកសញ្ជាតិបូស្នីរូបនេះបានបន្ថែមទៀតថា៖ «វាជារឿងវិជ្ជមានក្នុងការឈ្នះ ប៉ុន្តែ យើងបានបង្កើតឱកាសជាច្រើន ហើយយើងគួរតែរកគ្រាប់បាល់បានច្រើនជាងនេះ។ យើងត្រូវតែពង្រឹងផ្នែកស្មារតី យើងនឹងមិនទទួលបានឱកាសច្រើនដូចនេះក្នុងការប្រកួតផ្សេងទៀតឡើយ»៕

មានវិដេអូ Highlight Japan vs Thai

ប្រភពព័ត៌មាន៖ Bangkok Post

The post ជប៉ុន ធ្វើឲ្យថៃ ជួបការខកចិត្តក្នុងផ្ទះខ្លួនឯង ក្នុងជម្រុះ World Cup(មានវិដេអូ) appeared first on CamboSport.

  • ជប៉ុន ធ្វើឲ្យថៃ ជួបការខកចិត្តក្នុងផ្ទះខ្លួនឯង ក្នុងជម្រុះ World Cup(មានវិដេអូ)已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:កីឡា