ស្រលាញ់​គ្នា​មិន​បាន​៣​ខែ​ផង Taylor Swift និង​សង្សារ​បែក​គ្នា​បាត់

ក្រោយ​ពី​ប្រកាស​ចំណង​ស្នេហ៍​របស់​ខ្លួន​ជា​សាធារណ​កាល​ពី​ខែ​មិថុនា នៅ​ពេល​នេះ​តារា​ចម្រៀង​អាមេរិក Taylor Swift ព្រម​ទាំង​សង្សារ​របស់​ខ្លួន​បាន​បែក​គ្នា​ហើយ។

 

ស្រលាញ់​គ្នា​មិន​បាន​៣​ខែ​ផង Taylor Swift និង​សង្សារ​បែក​គ្នា​បាត់

 

តារា​ចម្រៀង​លំដាប់​ជួរ​មុខ​ហូលីវូដ Taylor Swift និង​តារា​សម្ដែង​អង់គ្លេស Tom Hiddleston បាន​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​មុន​នេះ។ កន្លង​បាន​រយៈ​ពេល​ជាង​២​ខែ គូ​ស្នេហ៍​ល្បី​ឈ្មោះ​រូប​នេះ​បាន​ចែក​ផ្លូវ​គ្នា​ជា​ផ្លូវការ​។ បណ្ដាញ​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា ម្ចាស់​បទ “Blank Space” មិន​ពេញ​ចិត្ត​នៅ​ពេល​ដែល​មិត្ត​ប្រុស​ខ្លួន​សំញែង​ពី​ស្នេហា​របស់​អ្នក​ទាំង​២។

 

“Tom ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ដឹង​ពី​រឿង​ស្នេហា​របស់​ពួក​គេ លោក​បាន​សំណូម​ពរ​ឲ្យ Taylor ចូល​រួម​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ Emmys ជាមួយ​គ្នា។ យ៉ាងណាក៏ដោយ តារា​ចម្រៀង​វ័យ​២៦​ឆ្នាំ មិន​ចូល​ចិត្ត​លាត​ត្រដាង​ពី​ជីវិត​ឯកជន​របស់​ខ្លួន​នោះ​ឡើយ​ដែល​ជា​ដើមទង​នៃ​ភាព​ប្រេះឆា​នេះ”។ ប្រភព​ដដែល​ឲ្យ​ដឹង។ គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះ​បី​ជា​ព័ត៌មាន​តារា​ទាំង​២​បែក​គ្នា​ទើប​តែ​បាន​ចុះផ្សាយ​ក៏​ដោយ តែ​តារា​ចម្រៀង​កើត​ឆ្នាំ​១៩៨៩ និង​មិត្ត​ប្រុស​មិន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ជាមួយ​គ្នា​តាំង​ពី​ចុង​ខែ​កក្កដា​មក​ម្ល៉េះ៕

 

ស្រលាញ់​គ្នា​មិន​បាន​៣​ខែ​ផង Taylor Swift និង​សង្សារ​បែក​គ្នា​បាត់

 

ស្រលាញ់​គ្នា​មិន​បាន​៣​ខែ​ផង Taylor Swift និង​សង្សារ​បែក​គ្នា​បាត់

 

ស្រលាញ់​គ្នា​មិន​បាន​៣​ខែ​ផង Taylor Swift និង​សង្សារ​បែក​គ្នា​បាត់

 

ស្រលាញ់​គ្នា​មិន​បាន​៣​ខែ​ផង Taylor Swift និង​សង្សារ​បែក​គ្នា​បាត់

 

ចុចអាន៖Taylor Swift បាត​ដៃ​ទទេ​នៅ MTV VMAs ខណៈ Beyonce ឱប​ម្នាក់​ឯង​១១​បេក្ខភាព

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail