កូនស្រីភ្លោះ ខំប្រឹងសាងអនុស្សាវរីយ៍ល្អ ជូនឪពុកដែលមានជំងឺធ្ងន់ធ្ងរ

6 Videos


នៅពេលដែលដឹងថាឪពុករងគ្រោះដោយជំងឺបាត់ការចងចាំ កូនភ្លោះស្រីទាំងពីរនាក់បានប្រើប្រាស់ពេលវេលាដែលសេសសល់សម្រាប់លោក បង្កើតនូវអនុស្សាវរីយ៍ដ៏រំជួលចិត្ត ។

យោងតាមសារព័ត៌មានគេបានដឹងថា លោក Scott Duncan អាយុ ៨០ ត្រូវបានគេរកឃើញថាកើតជំងឺបាត់ការចងចាំកាលពីឆ្នាំ ២០១២ តែកាលពីពេលថ្មីៗនេះ ជំងឺលោកកាន់តែធ្ងន់ធ្ងរឡើងៗ រហូតត្រូវសម្រាកនៅមន្ទីរពេទ្យ ២៤ ម៉ោងពេញ ។

កូនស្រីភ្លោះ ខំប្រឹងសាងអនុស្សាវរីយ៍ល្អ ជូនឪពុកដែលមានជំងឺធ្ងន់ធ្ងរ

អាស្រ័យហេតុនេះ កូនស្រីភ្លោះទាំងពីរអាយុ ២៣ ឆ្នាំ ដែលម្នាក់ឈ្មោះ Sarah និង ម្នាក់ឈ្មោះ Becca បានគិតបង្កើតការចងចាំដ៏ល្អមួយសម្រាប់ឪពុកជាទីស្រឡាញ់នៅក្នុងពេលវេលាសេសសល់នេះ ។

កូនស្រីភ្លោះ ខំប្រឹងសាងអនុស្សាវរីយ៍ល្អ ជូនឪពុកដែលមានជំងឺធ្ងន់ធ្ងរ

ថ្វីបើម្នាក់ណាក៏មិនទាន់មានគូ ពួកគេទាំងពីរបានទិញរ៉ូបអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត និង ជួលជាងថតរូបម្នាក់ ដើម្បីផ្តិតយករូបថតជាមួយឪពុក ឲ្យដូចនឹងទិដ្ឋភាពជាក់ស្តែងដែលនឹងកើតឡើងនៅថ្ងៃមុខ ។

កូនស្រីភ្លោះ ខំប្រឹងសាងអនុស្សាវរីយ៍ល្អ ជូនឪពុកដែលមានជំងឺធ្ងន់ធ្ងរ

ការថតរូបនេះបានធ្វើឡើងប្រហែលតែ ១០ នាទីប៉ុណ្ណោះ តែវាផ្តិតបានទិដ្ឋភាពស្រស់ស្អាតជាច្រើន ដែលធ្វើឲ្យអ្នកលេងអ៊ីនធឺរណេតមួយចំនួនរំជួលចិត្តយ៉ាងខ្លាំង ។

គួរបញ្ជាក់ដែរថា ថ្វីបើមានការថតរូបបែបនេះក្តី ពួកគេសង្ឃឹមថា ឪពុកខ្លួននឹងអាចបន្តជីវិត ដឹកដៃពួកគេក្នុងថ្ងៃមង្គលការពិតប្រាកដ ព្រោះឪពុកគឺជាបុរសដ៏មហិមាម្នាក់សម្រាប់កូនៗគ្រប់រូប ៕

ថាវរិទ្ធ ( ប្រភព ៖ ឌាយលី ម៉ែល )