អារ៉ាប់ គឺជាដើមហេតុនៃជម្លោះក្នុងតំបន់មជ្ឈឹមបូព៌ា

ប្រទេស​ស្ដេច​ប្រេង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ គឺ​ជា​ប្រភព​នៃ​បញ្ហា​ និង​ជាដើម​បង្ករ​​ហេតុ​ឱ្យ​មាន​ជម្លោះ​ដ៏​រ៉ាំ​រ៉ៃ​គឺ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ដ៏​ចម្បង​បំផុត​ នេះ​បើ​យោង​តាម​ការ​វិភាគ​មើល​ឃើញ​អំពី​យុទ្ធសាស្រ្ត​នយោបាយ​របស់​ប្រទេស​អារ៉ាប់​ទៅ​លើ​ប្រទេស​មួយចំនួន​ក្នុង​តំបន់​មជ្ឈឹមបូព៌ា​ របស់​អ្នកស្រី​ Catherine​ Shakdam​ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ Shafaqna​ មាន​មូល​ដ្ឋាន​ក្នុង​ទីក្រុង​ឡុង​ដុង​ និង​លោក​ Jihad​ Mouracadeh​ អ្នក​វិភាគ​នយោបាយ​មក​ពី​ទីក្រុង​ បេរូត​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​ទូរទស្សន៍​ Press​ TV​ កាល​ពី​ថ្ងៃចន្ទ័​កន្លង​ទៅ ​។​
ក្នុង​កា​រជជែក​វិភាគ​របស់​អ្នក​ជំនាញ​ខាង​វិស័យ​នយោបាយ​អន្តរ​ជាតិ​របស់​អ្នក​ទាំងពីរ​បាន​បង្ហាញ​គំនិត​រួម​ឱ្យ​ឃើញ​ថា​៖​ បច្ចុប្បន្ន​នេះ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ ដែល​ជា​ប្រទេស​មហា​សេដ្ឋី​ប្រេង​បាន​ប្រឹង​ប្រែង​លូកដៃ​ចូល​យ៉ាង​ស៊ី​ជម្រៅ​ក្នុង​ជម្លោះ​ផ្ទុះ​អាវុធ​ដ៏​រ៉ាំរ៉ៃ​នៅ​ស៊ីរី ​យេ​មេន​ បារេន​ និង​ប្រទេស​ជា​ច្រើន​ទៀត​នៅ​មជ្ឈឹមបូព៌ា​ តាម​រយៈ​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ប្រទេស​ដែល​ប្រកាន់​ខ្ជាប់​ក្នុង​និកាយ វ៉ាហាបីស នៅមជ្ឈឹមបូព៌ា និងពិភពអ៊ីស្លាម ដែលបណ្ដាលឱ្យមនុស្សរាប់ម៉ឺននាក់បានស្លាប់ នេះក៏ព្រោះតែអារ៉ាប់ចង់ធ្វើសាសនូប្បនីយកម្មមួយឱ្យប្រទេសកាន់សាសនាអ៊ីស្លាមអស់ទាំងនោះ​ឈប់​បង្ខំ​ប្រជាជន​ខ្លួន​ប្រកាន់​មាំ​​ក្នុង​​​និកាយ​ជាក់លាក់​ណាមួយ​ គឺ​ត្រូវ​ជម្រុញ​ឱ្យ​មាន​សេរីភាព​ខាង​សាសនា​ទូរ​ទៅ​បែប​មិន​រឹត​​ត្បិត​វិញ​ ដូច្នេះ​ហើយ​ទើប​អារ៉ាប់​ត្រូវ​ប្រើ​អំណាច​ដើម្បី​គាប​សង្កត់​ និង​បង្ក្រាប​ទៅ​លើ​ពពួក​ក្រុម​សកម្មជន​សាសនា​ណា​ដែល​ងើប​ឡើង​មក​ប្រឆាំង​នឹង​ទំនោ​ររបស់ខ្លួន​ ។ ​ដូច​គ្នា​នេះ​ដែរ​ សូម្បី​តែ​ប្រទេស​អ៊ីស្រាអែល​កន្លង​មក​ក៏​ស្អប់​ពពួ​ក​អ្នក​កាន់​និកាយ​ ហ្ស៊ីន​ នៅ​ប៉ាលេស្ទីន​ និង​សម្លាប់​ប្រជាជន​ប៉ាលេស្ទីន​មិន​តិច​នាក់​ដែរ ​។​ អ្នក​វិភាគ​នយោបាយទាំង​ពីរ​បាន​ហៅ​ទង្វើ​របស់​អារ៉ាប់​ និង​អ៊ីស្រាអែល​ថា​៖ ​គឺ​ជា​ទង្វើ​របស់​សត្វ​តិរច្ឆាន​ ៕​
ដោយ៖ ឈូកស
ប្រភព៖ presstv