លោកជំទាវ ម៉ែន សំអន ចូលរួម​ក្នុង​ពិធី​ប្រកាស​គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា​ដើម្បី​​សន្តិភាព​និង​អភិវឌ្ឍន៍ និង​ក្រុម​ចលនា​ស្ត្រី​ខេត្តកំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ « ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​ត្រូវ​ធ្វើអោយបាន​ទូលំទូលាយ​ប្រសើរ​ជាង​មុន អោយបាន​ឆ្ងាយ​ជាង​មុន និង​មាន​ប្រសិទ្ធភាព​ជាង​មុន » លោ​​ក​ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការ កិច្ច និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែង​បែបនេះ​នៅ​​ព្រឹក​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅក្នុង​ពិធី​ប្រកាស​គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិ​ភា ព​និង​អភិវឌ្ឍន៍ និង​ក្រុម​ចលនា​ស្ត្រី​ខេត្តកំពង់ឆ្នាំង នៅក្នុង​សណ្ឋាគារ​សុខ​ថៃ​សាន្ត ក្នុង​ក្រុង​កំពង់ឆ្នាំង ដែ​​ល​មាន​មន្ត្រីរាជការ​គ្រប់​អង្គភាព គ្រប់​ក្រុង ស្រុក ចូលរួម​ជា​៤០០​នាក់​។​

07b1

​លោកជំទាវ​បាន​បន្តថា​៖ នារី និង​ស្ត្រី​មាន​តួនាទី​សំខាន់​ណាស់​នៅក្នុង​សង្គមជាតិ និង​នៅក្នុង​ស​ង្គ ម​គ្រួសារ​ដែល​មិនអាច​ខ្វះ​បាន ដូច្នេះ​នារី​និង​ស្ត្រី​ត្រូវតែ​ខិតខំ​ពង្រឹងសមត្ថភាព​និង​ចំណេះដឹង ចំណេះធ្វើ​ក្នុង​ការងារ​សង្គម​ទូទៅ ដើម្បី​ក្លាយខ្លួនជា​អ្នកដឹកនាំ​ល្អ​នៅ​គ្រប់​ស្ថាប័ន​ជាតិ និង​អង្គការ​នានា​ដើម្បី​រួ​គ្នា​ជា​មួ​​បុរស កសាង​និង​អភិវឌ្ឍន៍​ជាតិ មាតុភូមិ​កម្ពុជា​អោយបាន​សម្បូរ​សប្បាយ​រុងរឿង​។​

07b2

លោកជំទាវ​ក៏បាន​សំណូមពរ​ផងដែរ​ដល់​នារី​និង​ស្ត្រី ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ត្រូវ​ស​​កម្ម​ចូលរួម​អនុវត្ត​គោ​លន​នោ​យាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​អោយបាន​ប្រសើរឡើង លប់បំបាត់​អោយអស់​​អំពើ​អសកម្ម ត្រូវធ្វើ​តែ​អំពើ​ល្អ ជួយ​ដល់​នារី ស្ត្រី និង​ជនក្រីក្រ គ្រប់​កាលៈទេសៈ​ដែល​ពួកគាត់​ជួប​លំបាក​
​ត្រូវការ​យើង​ជួយ​។ គ្រប់​ឃុំ​សង្កាត់ ក្រុង ស្រុក និង​គ្រប់​អង្គភាព ត្រូវ​ធ្វើអោយ​បានល្អ​ប្រស​សើរ​តាម​គោល​ការ​ច្បាប់​កំណត់ នូវ​រាល់​សេវា​តម្រូវការ និង​សេវា​សំណូមពរ ជូន​ប្រជាពលរដ្ឋ ។ ជាពិសេស​ទាំងអស់គ្នា​​ត្រូវតែ​អនុវត្ត​អោយបាន​នូវ​អភិក្រម​៤ របស់​សម​ត្តេ​ច​តេ​ជោ ហ៊ុន សែន គឺ​មុជទឹក ឆ្លុះកញ្ចក់​សិតសក់ ដុះ​​ក្អែក និង​ព្យាបាល​ជម្ងឺ​អសកម្ម​ដោយ​ខ្លួនឯង​។​

07b3

នៅក្នុង​ពី​ថី​នេះដែរ លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​រាយ​ការអោយដឹងថា​៖ ចំ​នួ​​ន​ស្រី្ត​ជា​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក មាន​ចំនួន​១៨​នាក់ លើ​ចំនួន​សរុប​១៣៧​នាក់ សមាជិក​ក្រុមប្រឹក្សាឃុំ​​សង្កាត់​មាន​ចំនួន​៧២​នាក់ លើ​ចំនួន​សរុប​៤១៩​នាក់ ស្ត្រី​នៅក្នុង​មន្ត្រីរាជការ​ស៊ីវិល​មាន​ចំនួន​២.២៥៨​នាក​​លើ​ចំនួន​សរុប​៦.០២៤​នាក់​។​

07b4

​ដោយឡែក​នៅក្នុង​ពិធី​នេះ លោកជំទាវ មាន សំអាន អនុប្រធាន​គណៈកម្មាធិកា​រ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​អាន​សេចក្តីសម្រេច​ទទួលស្គាល់ គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ និង​ក្រុម​ចលនា​ស្ត្រី​ខេត្តកំពង់ឆ្នាំង ដោយមាន​៖ គណៈកម្មការ​កិ​តិ​ត្ត​យស លោកជំទាវ កែ ច​ន្ទ័​មុនី តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ជា​ប្រធាន​កិ​ត្ត​យស និង​ជា​អនុប្រធាន​គណៈ​ចលនា​ស្ត្រី និង​មាន​លោកជំទាវ​៦​រូប​ទៀត ជា​អនុប្រធាន​កិត្តិយស , គណៈកម្មការ​ប្រតិបត្តិ​មាន​៖ លោក​​ជំទាវ ប៉ាល់ យឿន អភិបាលរង​ខេត្ត ជា​ប្រធាន , លោកជំទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត ជា​អនុ​​ប្រធាន និង​លោកស្រី​២​រូប​ទៀត​ជា​អនុប្រធាន និង​១​រូប​ជា​លេខាធិការ ដោយឡែក​សមាជិក​គណៈ​កម្ម​ការប្រតិបត្តិ​មាន​លោកស្រី​ចំនួន​៣៩​នាក់​ផ្សេងទៀត​នៅតាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត តាម​ឃុំ​សង្កាត់ តាម​ស្រុក និង​ក្រុង ក្នុង​ខេត្ត​ជា​សមាជិក​។​

07b5

​នៅក្នុង​ពិធី​នេះដែរ​លោកជំទាវ ម៉ែន សំអន ក៏បាន​ចែក​អំណោយ​សា​រ៉ុង និង​ថវិការ​មួយចំនួន​ដល់​នារី​និង​ស្ត្រី​ទាំងអស់​ដែលមាន​ចូលរួម​ក្នុង​ពី​ធី​នេះ ប្រកបដោយ​ភាព​ស្និត​ស្នាល​ក្រៃលែង​៕ រិទ្ធិជ័យ
​ ​
​ ​