មន្ត្រីកងរាជអាវុធហត្ថចំនួន៣៧៤នាក់ បានទទួលការយល់ដឹងពីគោលការណ៍គ្រិះនៃចលនាច្បាប់មនុស្សធម៌អន្តរជាតិនិងតម្លៃមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា “ តើកាកបាទក្រហម បង្កើតឡើងដើម្បីអ្វី? កាកបាទក្រហម បង្កើតឡើងសម្រាប់ ធ្វើ មនុស្សធម៌ ជួយសម្រា លទុក្ខលំបាក របស់ប្រជាពលរដ្ឋ ទូរទៅ ដែលរងគ្រោះដោយសារសង្គ្រាម ដោយ សារគ្រោះធម្មជាតិ និងដោយដោយសារ គ្រោះទុរភឹក្ខផ្សេងៗ” លោកជំទាវ ពុំ ចន្ទីនី បានមានប្រសាសន៍បែបនេះ នៅព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងពីធីផ្សព្វផ្សាយ គោលការណ៍គ្រិៈ នៃចលនា ច្បាប់មនុស្សធម៌អន្តរជាតិ និងលើកកំពស់ការយល់ដឹង តម្លៃមនុស្សធម៌ ដល់សិក្ខាមកាម កងរាជអាវុធ ហត្ថចំនួន៣៧៤នាក់ នៅក្នុងសាលាហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ភ្នំជំរាយ មានទីតាំង ស្ថិតក្នុង ភូមិក្តុលអភិវឌ្ឈន៍ ឃុំស្វា យជុក ស្រុកសាមគ្គីមានជ័យ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិការកាកបាទក្រហម ជាច្រើនរូបទៀត។

07b8

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម កម្ពុជា បានបន្តថាៈ ក្រោមការដឹកនាំប្រកបដោយគុណធម៌ របស់សម្តេច គិតិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានការកាកបាទក្រហមកម្ពុជា បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជាបានឈានដល់តំណាក់កាលមួយ គឺឈរលើភាពម្ចាស់ការ ដោយខ្លួនឯង និងដល់សាខាគ្រប់ខេត្ត និង អនុសាខាគ្រប់ស្រុក បានឈរលើភាពម្ចាស់ការ របស់ខ្លួនឯង និមួយៗ។ ភាពទទួលជោគជ័យ របស់កាកបាទក្រហមកម្ពុជា ដែលមានប្រទេសខ្លះសុំមករៀនសូត្រពី យើងនេះ គឺដោយសារ កាកបាទក្រហមកម្ពុជា បានឈរលើគោលការគ្រឹៈ ទាំង៧ចំណុច មាន៖ ភាព មនុស្សធម៍,ភាពមិនលំអៀង , អព្យាក្រិតភាព, ឯករាជភាព, សេវាកម្មស្មគ័ចិត្ត ,ឯកភាព,និងសកលភាព។ គោលការសំខាន់ទាំង៧ចំណុចនេះ គឺបានធ្វើអោយ កាកបាទក្រហមកម្ពុជា ទទួលជោកជ័យជាខ្លាំង ក្នុងការកៀងគរ រកជំនួយមនុស្សធម៍សម្រាប់ជួយ ជនរងគ្រោះ នានា ទាំងក្នុងសង្គ្រាម និងទាំងគ្រោះ ធម្មជាតិផ្សេងៗ ។ កន្លងទៅ កាកបាទក្រហមកម្ពុជា បានជួយជនរងគ្រោះ ដោយធម្មជាតិ មានខ្យល់ព្យុះរលំផ្ទះ ទឹកជំនន់ គ្រោះរាំស្ងួត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ និន្នាការ នយោបាយអ្វីឡើយ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

07b6

នៅក្នុងពីធីនេះ វាគ្មិនចំនួន៣រូប ដែលជាសមាជិកកាកបាទក្រហមកម្ពុជា និងលោក ប្រាក់ សោភ័ណ្ឌ នាយកសាខាកាកបាទក្រហម ខេត្តកំពង់ឆ្នាំង បានលើកឡើង ពីប្រវត្តិបង្កើតអោយមាន កាក បាទក្រហម ពីការបង្កើតពីនិមិត្តសញ្ញា កាកបាទក្រហម ពីគោលបំណងនៃការបង្កើតអោយមាន កាកបាទ ក្រ ហម និង ស្ថាបនិកដំបូងគេបង្អស់ ដែលបង្កើតអំពីការជួយមនុស្ស ក្នុងពេលមានសង្គ្រាម។

07b7

ក្នុងពីធីនោះដែរ លោកឧត្តមសេនីយទោ ស សំបូរធន នាយកសាលា កងរាជ អាវុធហត្ថលើផ្ទៃប្រទេស ភ្នំជំរាយ បានរាយការណ៍ថាៈ សិក្ខាកាមដែលកំពុងទទួលការបណ្តុះ បណ្តាលវគ្គ ទី៤២នេះមានចំនួន ៣៧៤នាក់ មកពីកងរាជអាវុធហត្ថផ្ទៃប្រទេសដែលពួកគេសុទ្ឋសឹងតែចេញពីនិសិ្សត ទាំងអស់ និងសុទ្ឋតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងក្រោយពេលបញ្ជប់វគ្គសិក្សានិងទទួលបា ន ឋានន្តរសក្តិនាយចំ ណង់ និងក្រោយពេលបំពេញការងារ២ឆ្នាំ ទើបទទួលបានឋានះ អនុសេនីយត្រី ៕ ( រិទ្ធិជ័យ )