ដំបៅ​ពោះ​វៀន​ ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​?

ដំបៅ​​ពោះ​វៀន​​ អាច​បង្ក​​​​ផល​លំបាក​ក្លាយ​ជា​ជំងឺ​មហារីក​បាន ​​នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក  វេជ្ជ​បណ្ឌិត ថេង សទ្ធា ឯក​ទេស​ផ្នែក​វះកាត់​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។ ​​​

 

ដំបៅ​ពោះ​វៀន​ ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​?
 

វេជ្ជ​បណ្ឌិត​ជំនាញ​វះ​កាត់​សញ្ញាប័ត្រ​មក​ពី​បារាំង​ខាង​​លើ​បាន​​​រៀប​រាប់​ឲ្យ​​ដឹង​​ថា ​​ដំបៅ​ពោះ​វៀន ច្រើន​កើត​​​​មាន​នៅ​ផ្នែក​​ខាង​ដើម​​នៃ​ពោះ​វៀន​ធំ ដែល​​​ជា​ផ្នែក​មួយ​នៃ​​ជំងឺ​ដំបៅ​ក្រពះ​ និង​ពោះ​វៀន។ យ៉ាង​ណា​មិញ​​​ ចំពោះ​ដំបៅ​ដែល​កើត​​លើ​ពោះ​វៀន​តូច​ គឺ​​ពុំ​សូវ​​កើត​មាន​នោះ​ទេ។

 

លោក វេជ្ជ​បណ្ឌិត​​ដែល​ជា​អ្នក​ណែនាំ​ផ្នែក​ទ្រឹស្ដី​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​​ផង​នោះ​បាន​និយាយ​ថា៖ “ដំបៅ​ពោះ​វៀន​ វា​អាច​មាន​ជំងឺ​ពីរ វា​អាច​ជា​ជំងឺ​​​ដែល​មិន​បង្ក​ឲ្យ​មាន​មហារីក វា​អាច​​ឲ្យ​មាន​ជំងឺ​មហារីក តែ​បើ​កាល​ណា​​​រឿង​នោះ​កើត​ឡើង​លើ​មនុស្ស​ចាស់​ ជា​ទូ​ទៅ​វា​ច្រើន​តែ​​​ជា​ដុំ​(ដំបៅ​) មិន​ល្អ “។

 

ដោយ​សារ​មូល​ហេតុ​នោះ វេជ្ជបណ្ឌិត​​​ឯកទេស​ខាង​លើ បាន​ណែ​នាំ​ ឲ្យ​​​អ្នក​​​​​ជំងឺ​កើត​ដំបៅ​ពោះ​វៀន​ ឬ​ឧស្សាហ៍​ចុក​ពោះ​ញឹក​ញាប់​គួរ​​ទៅ​ជួប​វេជ្ជបណ្ឌិត​ជំនាញ​ ដើម្បី​​​​ឲ្យ​គ្រូ​ពេទ្យ​​​ពិនិត្យ​មើល​​ និង​ព្យាបាល​​ឲ្យ​បាន​ត្រឹម​ត្រូវ៕

 

 

ចុចអាន៖  កាត់​ថង់​ទឹក​ប្រមាត់ ឆាប់​ពុល​អាហារ?

 

អត្ថបទ៖ មាន រតនា

​​​​​​​