ព័រទុយហ្គាល់ ចាញ់ក្នុងថ្ងៃបើកឆាកនៃជម្រុះ World Cup ខណៈបារាំង បានត្រឹមស្មើ(មានវិដេអូ)

ស្របពេលខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែអវត្តមានដោយសារតែបញ្ហារបួស ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប ព័រទុយហ្គាល់ បានចាប់ផ្តើមបានចាប់ផ្តើមបើកឆាកការប្រកួតជម្រុះ World Cup ឆ្នាំ២០១៨ ក្នុងប្រទេសរុស្ស៊ី កាលពីរាត្រីថ្ងៃអង្គារ ប៉ុន្តែ បានបញ្ចប់ដោយការទទួលបរាជ័យយ៉ាងខកចិត្តក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុមជម្រើសជាតិស្វ៊ីស។
ft-img-template-Recovered.jpg-ft16

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងចន្លោះពេល៧នាទីក្នុងតងទី១ពីសំណាក់ខ្សែប្រយុទ្ធវ័យក្មេង Breel Embolo និង Admir Mehmedi បានជួយឲ្យក្រុមជម្រើសជាតិស្វ៊ីស ទទួលបានបីពិន្ទុពេញក្នុងការប្រកួតនៅកីឡដ្ឋាន St Jakob-Park ក្នុងទីក្រុង Basel ខណៈដែលពួកគេបានចាប់ផ្តើមយ៉ាងល្អក្នុងការប្រកួតជម្រុះពូល B។

ស្របពេលជាមួយគ្នានេះ ក្នុងការប្រកួតនាថ្ងៃអង្គារដដែលនោះ ក្រុមម្ចាស់ជើងឯករងពីព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ ក៏បានបង្ហាញពីសញ្ញានៃការធ្លាក់ចុះទម្រង់លេងដោយសារតែឥទ្ធិពលនៃយុទ្ធនាការ Euro កាលពីរដូវក្តៅផងដែរ ខណៈដែលក្រុមដែលមានរហស្សនាមថា Les Bleus បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុមជម្រើសជាតិបេឡារុស ក្នុងពូល A ខណៈដែលក្រុមជម្រើសជាតិហូឡង់ បានធ្វើការវាយបកដេញតាមពីក្រោយ ដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុមជម្រើសជាតិស៊ុយអែត។

ដោយឡែក ក្នុងទីក្រុង Nicosia ការប្រកួតផ្លូវការជាលើកទី១របស់លោក Roberto Martinez ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បានបញ្ចប់ដោយដណ្តើមបានជ័យជម្នះ ៣-០ លើក្រុមជម្រើសជាតិស៊ើប៕

លទ្ធផលគូផ្សេងទៀត

សូមទស្សនាវិដេអូ Highlight ទាំង 6 គូរ (ការប្រកួតជម្រុះ World Cup ឆ្នាំ២០១៨ ក្នុងប្រទេសរុស្ស៊ី)

Portugal 2-0 France

Andorra 0-1 Latvia

Bosnia & Herzegovina 5-0 Estonia

Bulgaria 4-3 Luxembourg

Faroe Islands 0-0 Hungary

Gibraltar 1-4 Greece

The post ព័រទុយហ្គាល់ ចាញ់ក្នុងថ្ងៃបើកឆាកនៃជម្រុះ World Cup ខណៈបារាំង បានត្រឹមស្មើ(មានវិដេអូ) appeared first on CamboSport.

  • ព័រទុយហ្គាល់ ចាញ់ក្នុងថ្ងៃបើកឆាកនៃជម្រុះ World Cup ខណៈបារាំង បានត្រឹមស្មើ(មានវិដេអូ)已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:កីឡា