Cahill ក្លាយជាវីរបុរសសម្រាប់អូស្ត្រាលី ខណៈចិន បានត្រឹមស្មើជាមួយ អ៊ីរ៉ង់(មានវិដេអូ)

ខ្សែប្រយុទ្ធ Tim Cahill បានចូលលេងក្នុងនាមជាកីឡាករបម្រុងដើម្បីរកក្រាប់បាល់បញ្ចូលទី ក្រោយពីបានប៉ះបាល់ត្រឹមតែ២លើក ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី បានយកឈ្នះលើក្រុមជម្រើសជាតិអេមីរ៉ាតអារ៉ាប់រួមក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០១៨ កាលពីថ្ងៃអង្គារ។

Sam-Chill-ft16

ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ ដែលបានចូលជំនួសកីឡាករ Tomi Juric នៅនាទី ទី៧១ នៅកីឡដ្ឋាន Mohamed bin Zayed ក្នុងទីក្រុង Abu Dhabi បានចំណាយពេលត្រឹមតែ៤នាទីប៉ុណ្ណោះ ដើម្បីជួយឲ្យអូស្ត្រាលី កត់ត្រាជ័យជម្នះជាលើកទី២ក្នុងរយៈពេល៥ថ្ងៃក្នុងការប្រកួតពូល B នៃការប្រកួតជម្រុះប្រចាំតំបន់អាស៊ី។

គ្រាប់បាល់នោះបានកើតឡើងនៅពេលដែលកីឡាករ Brad Smith បានអូសបាល់ចេញពីតំបន់ស្លាបឆ្វេង ហើយខ្សែបម្រើស្លាបរបស់ក្លិប Bournemouth បានបញ្ជូនបាល់យ៉ាងល្អទៅឲ្យ Cahill ដើម្បីរកគ្រាប់បាល់បញ្ចូលទីតែម្តង។

លទ្ធផលនេះ បានកើតឡើង ក្រោយពីពួកគេបានទទួលជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ និងបានជួយឲ្យក្រុមជម្រើសជាតិអូស្ត្រាលីរបស់លោក Ange Postecoglou ស្ថិតនៅលើផ្លូវយ៉ាងមានលំនឹងក្នុងការប្រជែងយកការបង្ហាញខ្លួនមួយផ្សេងទៀតក្នុងព្រឹត្តិការណ៍ World Cup។

ពួកគេមានពិន្ទុស្មើជាមួយនឹងក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត នៅលើកំពូលតារាងនៃពូល B ដោយមាន៦ពិន្ទុពី២ប្រកួត។ ក្នុងការប្រកួតពូល A ក្តីសង្ឃឹមនៃការបង្ហាញខ្លួនក្នុងយុទ្ធនាការ World Cup របស់ចិន បានលេចឡើង នៅពេលដែលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជើងខ្លាំងអ៊ីរ៉ង់ ខណៈដែលកូរ៉េខាងត្បូង ក៏បានបញ្ចប់ក្នុងលទ្ធផលស្មើជាមួយនឹងក្រុមជម្រើសជាតិស៊ីរី ផងដែរ៕

សូមទស្សនាវិដេអូ Highlight Australia 1-0 United Arab Emirates

China 0:0 Iran

ប្រភពព័ត៌មាន៖ Channel News Asia

The post Cahill ក្លាយជាវីរបុរសសម្រាប់អូស្ត្រាលី ខណៈចិន បានត្រឹមស្មើជាមួយ អ៊ីរ៉ង់(មានវិដេអូ) appeared first on CamboSport.