ស្វែង សុជាតា ​លួច​ផឹក​ស្រា​ថ្នាំម្ដាយ សន្លប់​៧​ថ្ងៃ

តារា​សម្ដែង​ជើង​ចាស់ ស្វែង សុជាតា បាន​​ចែក​រំលែក​​រឿង​រ៉ាវ​មួយ​​ដែល​នាង​ធ្លាប់​បាន​ជួប​ប្រទះផ្ទាល់​កាលនៅ​ក្មេង ខណៈ​វេលា​មួយ​នោះ ពេល​ដែល​​សមាជិក​គ្រួសារ​មិន​នៅផ្ទះ នាង​បាន​លួច​ផឹក​ស្រា​ថ្នាំ​របស់​អ្នក​ម្ដាយ​​ត្រាំ រហូត​សន្លប់​អស់​រយៈ​ពេល​៧​ថ្ងៃ​ឯ​ណោះ។

 

ស្វែង សុជាតា ​លួច​ផឹក​ស្រា​ថ្នាំម្ដាយ សន្លប់​៧​ថ្ងៃ

 

តួ​ស្រី​ក្នុង​រឿង​ “មរណៈ​មាតា” ​បន្ថែម​ទៀត​ថា​ កាល​នៅ​ពី​ក្មេង​នាង ​​រពឹស​ចាប់​មិន​ឈ្នះ​ ចូល​ចិត្ត​ឆ្ងល់​ និង​ចង់​ដឹង​ច្រើន​ និង​តែង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​​ឈឺ​ក្បាល​ដោយសារ​ខ្លួន​ជានិច្ច។

 

ចង់​ដឹង​ថា​ ស្វែង សុជាតា លួច​ផឹក​ស្រា​តាម​វិធី​ណា ហើយ​រពឹស​ប៉ុណ្ណា ស្តាប់​ការ​រៀប​រាប់​របស់នាង​ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា