ធ្លាយ​ដំណឹង Se7en និង​តួ​ស្រី​រឿង “Iris” Lee Da Hae មាន​ស្នេហា​នឹង​គ្នា

​តារា​​ចម្រៀង​ប្រុស​ល្បី​និង​បាត់​មុខ​រៀង​យូរ​ឆ្នាំ​ក្នុង​ K-pop Se7en ពេល​នេះ​កំពុង​តែ​បង្កើត​ចំណង​ស្នេហ៍​ជាមួយ​តារា​សម្ដែង​ស្រី Lee Da Hae ដែល​ជា​តួ​ក្នុង​រឿង “Iris” ។ តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ផ្ទៃ​ក្នុង។

 

ធ្លាយ​ដំណឹង Se7en និង​តួ​ស្រី​រឿង “Iris” Lee Da Hae មាន​ស្នេហា​នឹង​គ្នា

 

យោង​តាម​សារព័ត៌មានSports Chosun ទម្លាយ​ថា តារា​វ័យ​រៀង​ជ្រេ​ទាំង​ពីរ​បាន​ក្លាយ​គូស្នេហ៍​ បន្ទាប់​ពី​​រាប់អាន​ជា​មិត្ត​ស្និទ្ធស្នាល​ជា​ច្រើន​ឆ្នាំ។ “Se7en វ័យ​៣១​និង Lee Da Haវ័យ​៣២ បាន​អភិវឌ្ឍ​ទៅ​ជា​ស្នេហា បន្ទាប់​ពី​យល់​ចិត្ត​គ្នា កំឡុង​ពេល​​ក្នុង​នាម​ជា​មិត្តភ័ក្ដិ។ អ្នក​ទាំង​ពីរ​បាន​មើល​និង​សិក្សា​ចិត្ត​គ្នា​ប្រមាណ​ជាង​១​ឆ្នាំ មុន​ក្លាយ​ជា​គូស្នេហ៍។ មិត្តភ័ក្ដិ​របស់​ពួក​គេ​ជា​ច្រើន​បាន​ដឹង​រឿង​នេះ​អស់​ហើយ។ ពួក​គេ​គឺ​ជា​គូ​ស្នេហ៍​ដ៏​ល្អ​មួយ​គូ និង​ធ្លាប់​​បាន​ណាត់​ដើរ​លេង​ជាមួយ​គ្នា​ក្នុង​ប្រទេស​ថៃ​និង​ហុងកុង​ផង​ដែរ”។​ ប្រភព​ផ្ទៃ​ក្នុង​បន្ថែម។​

 

ធ្លាយ​ដំណឹង Se7en និង​តួ​ស្រី​រឿង “Iris” Lee Da Hae មាន​ស្នេហា​នឹង​គ្នា

 

 

ទោះជា​យ៉ាងណា​ ត្បិត​តែ​មាន​សារព័ត៌មាន​និង​ប្រភព​ជិតដិត​បាន​បង្ហាញ​យ៉ាងណាក្ដី ប៉ុន្តែ​នៅ​ចាំ​មើល​ផលិតកម្ម​តារា​ទាំង​ពីរ​ចេញ​មក​បញ្ជាក់​សិន ទើប​ដំណឹង​នេះ​ច្បាស់​១០០%។ ព្រោះ​ជា​ទូទៅ​រាល់​តារា​កូរ៉េ​គ្រប់​រូប​ដែល​ស្ថិត​ក្នុង​ផលិតកម្ម​ណា​មួយ រាល់​ពេល​មាន​ស្នេហ៍​គឺ​ត្រូវ​ឲ្យ​ផលិតកម្ម​ដឹង​ឭ​និង​ចេញ​មក​ប្រកាស​ជា​ផ្លូវការ៕

 

ចុចអាន៖​ទស្សនា​​បទ​ចម្រៀង​​ថ្មី​របស់​ Se7en ទើប​ចេញ​យប់​មិញ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop