បទ​ថ្មី​ “មនុស្ស” ពី​ក្រុម​ MESSY CLASSY

តាម​រយៈ Sabay ក្រុម​ MESSY CLASSY  ប្រាប់​ថា ដោយសារ​​សន្ទុះ​នៃ​ការ​គាំ​ទ្រ​ស្នាដៃ​បទ​និពន្ធ​ថ្មី​​កាន់​តែ​កើន​ឡើង​ ក្រុម​ពួកគេ​បាន​ខិតខំ​ធ្វើ​បទ​ថ្មីៗសម្រាប់​ចែក​ជូន​ប្រិយមិត្ត​ទស្សនា​ ដែល​ថ្ងៃ​នេះ រូប​គេ​សូម​បង្ហាញ​ជូន​នូវ​បទ​ថ្មី​មួយ​បទ​មាន​ចំណង​ជើង​ថា “មនុស្ស” សម្រាប់​ប្រិយមិត្ត​ស្ដាប់​កម្សាន្ត។

 

បទ​ថ្មី​ “មនុស្ស” ពី​ក្រុម​  MESSY CLASSY

 

បទ​ “មនុស្ស” តំណាង​ក្រុម​ MESSY CLASSY ប្រាប់​ថា​​ ការ​សរសេរ​បទ​នេះ​ឡើង ​គឺ​ចង់​លើក​ទឹក​ចិត្ត​មនុស្ស​​គ្រប់​គ្នា ៖ “ក្នុង​នោះ ​ផ្ដោត​សំខាន់​លើ​ពួកគេ​ជា​នរណា មក​ពី​ណា ជាពិសេស​ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង ​បើ​ទោះ​ជា​អ្នក​ដទៃ​មិន​បាន​យល់​តម្លៃ​ខ្លួន​ក៏​ដោយ នេះ​ព្រោះ​តែ​យើង​ទាំង​អស់​ជា​មនុស្ស​”។

 

ស្ដាប់​កម្សាន្ត​ស្នាដៃ​បទ​និពន្ធ​ថ្មី​​របស់​ក្រុម​ MESSY CLASSY ខាង​ក្រោម៖

 

 

ស្នាដៃ​បទ​និពន្ធ​ថ្មី មាន​នៅ​ទីនេះ

 

អត្ថបទ៖ ថា ម៉ាលីដា