Wallace Huo បណ្ដើរចៀវៃ​ដើរ​លេង​លើ​ផ្លូវ ទាំង​កោរ​ត្រងោល

ឆ្លៀត​ឱកាស​ពី​ពេល​ទំនេរ​បន្តិច​បន្តួច​របស់​ខ្លួន តារា​សម្ដែង​ល្បី​ឈ្មោះ​តៃវ៉ាន់ Wallace Huo បាន​នាំ​ប្រពន្ធ​ទៅ​ដើរ​ស្រូប​យក​ខ្យល់​អាកាស​នៅ​លើ​ផ្លូវ។

 

Wallace Huo បណ្ដើរចៀវៃ​ដើរ​លេង​លើ​ផ្លូវ ទាំង​កោរ​ត្រងោល

 

កាល​ពី​យប់​ថ្ងៃ​ទី​៥​ខែ​កញ្ញា​កន្លង​ទៅ​នេះ គូ​ស្នេហ៍​ល្បី​ឈ្មោះ​របស់​សិល្បៈ​ចិន តារា​សម្ដែង Ruby Lin និង​Wallace Huo ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បណ្ដើរ​គ្នា​នៅ​ផ្លូវ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។ ដោយ​សារ​កំពុង​មាន​ផ្ទៃ​ពោះ​នៅ​ខែ​ទី​៤ តួ​រឿង “ព្រះនាង​យេយេ” បាន​ត្រឹម​ពាក់​ស្បែក​ជើង​រាប និង​ស្លៀក​ខោអាវ​រលុង។ រីឯ​តួ​រឿង “និស្ស័យ​ស្នេហ៍​ដាវ​ទេព” វិញ ដោយ​សារ​តែ​កំពុង​ថត​រឿង​ភាគ​បុរាណ ដូច​នេះ​ហើយ​ក្បាល​របស់​លោក​ត្រូវ​កោរ​ឡើង​រលោង។

 

Wallace Huo បណ្ដើរចៀវៃ​ដើរ​លេង​លើ​ផ្លូវ ទាំង​កោរ​ត្រងោល

 

បណ្ដាញ​ព័ត៌មាន QQ បាន​ឲ្យ​ដឹង​ថា​តារា​ទាំង​២​មាន​ពេល​វេលា​នៅ​ក្បែរ​គ្នា​តិច​បំផុត​ដោយ​រវល់​រក​ពេល​ដក​ឃ្លា​រៀង​ៗ​ខ្លួន​មិន​រួច។ ជាមួយ​គ្នា​នេះ​ដែរ បើ​ទោះ​ជា​កំពុង​ពពោះ​ជិត​ដល់​ខែ​ទី​៥​ហើយ​ក៏​ដោយ តែ​ស្រី​ស្អាត​អាយុ​៤០​ឆ្នាំ​នៅ​តែ​ត្រូវ​ថត​រឿង​ភាគ​នៅ​ទីក្រុង Harbin ដដែល​ដោយ​មិន​បាន​សម្រាក​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ​ដែរ ក្រោយ​ពេល​ផ្អែមល្ហែម​នឹង Wallace Huo បាន​២​ថ្ងៃ ចៀវៃ​បាន​មាន​មុខ​​នៅ​ប្រលាន​យន្ត​ហោះ​ដើម្បី​ទៅ​ថត​រឿង​វិញ៕

 

Wallace Huo បណ្ដើរចៀវៃ​ដើរ​លេង​លើ​ផ្លូវ ទាំង​កោរ​ត្រងោល

 

Wallace Huo បណ្ដើរចៀវៃ​ដើរ​លេង​លើ​ផ្លូវ ទាំង​កោរ​ត្រងោល

 

Wallace Huo បណ្ដើរចៀវៃ​ដើរ​លេង​លើ​ផ្លូវ ទាំង​កោរ​ត្រងោល

 

Wallace Huo បណ្ដើរចៀវៃ​ដើរ​លេង​លើ​ផ្លូវ ទាំង​កោរ​ត្រងោល

 

Wallace Huo បណ្ដើរចៀវៃ​ដើរ​លេង​លើ​ផ្លូវ ទាំង​កោរ​ត្រងោល

 

Wallace Huo បណ្ដើរចៀវៃ​ដើរ​លេង​លើ​ផ្លូវ ទាំង​កោរ​ត្រងោល

 

Wallace Huo បណ្ដើរចៀវៃ​ដើរ​លេង​លើ​ផ្លូវ ទាំង​កោរ​ត្រងោល

 

Wallace Huo បណ្ដើរចៀវៃ​ដើរ​លេង​លើ​ផ្លូវ ទាំង​កោរ​ត្រងោល

 

Wallace Huo បណ្ដើរចៀវៃ​ដើរ​លេង​លើ​ផ្លូវ ទាំង​កោរ​ត្រងោល

 

ចុចអាន៖កំពុង​ពពោះ​៤​ខែ ចៀវៃ​នៅ​តែ​ថត​រឿង​កណ្ដាល​ភ្លៀង​ដូច​ចាក់​ទឹក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing