មួយ​ជើង Obi ​ស៊ុត​ពី​ពាក់​កណ្ដាល​តារាង​ ធ្វើ​ឱ្យ​អ្នក​ចាំ​ទី​វេស្ទើន​បាន​ត្រឹម​សម្លឹង​បាល់​

ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង Obi ​កាល​ពី​ម្សិលមិញ​នេះ​ធ្វើ​បាន​ល្អ​មែនទែន​ ដោយ​អាច​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ក្នុង​ជ័យជម្នះ ៧-១ ​លើ​ក្រុម​វេស្ទើន​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា។ ខណៈ​ដែល​ក្នុង​ចំណោម​៣​គ្រាប់​នេះ​របស់ Obi ​នេះ​មាន​មួយ​គ្រាប់ ស៊ុត​ពី​ពាក់​កណ្ដាល​តារាង ​ដែល​ធ្វើ​ឱ្យ​អ្នក​ចាំ​ទី​របស់​វេស្ទើន​បាន​ត្រឹម​សម្លឹង​មើល​បាល់​ចូល​ទី​ប៉ុណ្ណោះ។

 

មួយ​ជើង Obi ​ស៊ុត​ពី​ពាក់​កណ្ដាល​តារាង​ ធ្វើ​ឱ្យ​អ្នក​ចាំ​ទី​វេស្ទើន​បាន​ត្រឹម​សម្លឹង​បាល់​Obi ពាក់អាវលេខ៩៩ ពេលលេងទល់ទ័ព

 

ខណៈ​ដែល​៤​គ្រាប់​ផ្សេង​ទៀត​របស់​ក្រុម​ស្វាយ​រៀង​ធ្វើ​បាន​ដោយ​កីឡាករ Kipson ​២​គ្រាប់ ប្រាក់ មុន្នីឧត្តម ​មួយ​គ្រាប់ ​និង​ Latif ​១​គ្រាប់។ ជ័យជម្នះ​ប្រកួត​ចុង​ក្រោយ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៤ ​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៦៕

 

 

អត្ថបទ៖ មុន្នី រម្យ