គ្រូ​ជប៉ុន​ថា​​​ គួរ​តែ​ស៊ុត​ថៃ បាន​​ច្រើន​ជាង​២​គ្រាប់​យប់​មិញ

Vahid Halilhodzic ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​គួរ​តែ​ស៊ុត​ចូល​ថៃ​ច្រើន​​ជាង​២​គ្រាប់​​យប់​មិញ​ ព្រោះ​មាន​ឱកាស​ល្អៗ​ច្រើន​ណាស់។

 

គ្រូ​ជប៉ុន​ថា​​​ គួរ​តែ​ស៊ុត​ថៃ បាន​​ច្រើន​ជាង​២​គ្រាប់​យប់​មិញ

 

ក្រុម​សាមូរ៉ៃ​ខៀវ​ជប៉ុន​ បាន​យក​ឈ្នះ​ថៃ ២-០ នៅ​ទីក្រុង​បាងកក​​កាល​ពី​យប់​មិញ​ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ World Cup 2018 ខណៈ​ដែល​២​គ្រាប់​នេះ​ រក​បាន​ដោយ​​ការ​តែត​ Genki Haraguchi ខ្សែ​ប្រយុទ្ធ​ក្រុម Hertha BSC​ ​លេង​នៅលីគ​​ Bundesliga ​អាល្លឺម៉ង់​នាទី​ទី​១៨ ​និង​​ខ្សែ​ប្រយុទ្ធ​​ Takuma Asano​ របស់​ក្រុម​អាល្លឺម៉ង់​ VfB Stuttgart ​ស៊ុត​នាទី​ទី​៧៥។

 

គ្រូ​ជប៉ុន​ថា​​​ គួរ​តែ​ស៊ុត​ថៃ បាន​​ច្រើន​ជាង​២​គ្រាប់​យប់​មិញ

Vahid Halilhodzic ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន

 

ក្រោយ​ចប់​ការ​ប្រកួត គ្រូ​បង្វឹក​ជប៉ុន​ សញ្ជាតិ​បូស្នី​វ័យ​៦៣​ឆ្នាំ​ បាន​និយាយ​ថា៖ “ការ​ប្រកួត​នេះ​ ពិត​ជា​ពិបាក​ខាង​ផ្លូវ​ចិត្ត​ណាស់។ បន្ទាប់​ពី​បរាជ័យ​ប្រកួត​ដំបូង​ ​យើង​ហាក់​មាន​សម្ពាធ​ខ្លាំង ហើយ​​យើង​ត្រូវ​តែ​កែ​ប្រែ​ស្ថានការណ៍​ទាំង​នោះ។ ជ័យ​ជម្នះ​​នេះ​ជា​រឿង​ល្អ​ ប៉ុន្តែ​យើង​បាន​បង្កើត​ឱកាស​ជា​ច្រើន​ ហើយ​យើង​គួរ​តែ​ស៊ុត​ចូល​ច្រើន​ជាង​នេះ”។

 

បន្ទាប់​ពី​ចាញ់​អារ៉ាប់រួម​ ២-១ ប្រកួត​មុន​ ជប៉ុន​មាន​៣​ពិន្ទុ​ស្ថិត​នៅ​លេខ​៣​ក្នុង​ពូល B ខណៈ​ដែល​ថៃ ២​ប្រកួត​ចាញ់​ទាំង​២​ប្រកួត មាន​០​ពិន្ទុ​​ស្ថិត​នៅ​បាត​តារាង បន្ទាប់​ពី​ប្រកួត​ដំបូង​របស់​ពួកគេ​ ចាញ់​អារ៉ាប៊ីសាអ៊ូឌីត ១-០ ​សប្ដាហ៍​មុន៕

 

គ្រូ​ជប៉ុន​ថា​​​ គួរ​តែ​ស៊ុត​ថៃ បាន​​ច្រើន​ជាង​២​គ្រាប់​យប់​មិញ

 

គ្រូ​ជប៉ុន​ថា​​​ គួរ​តែ​ស៊ុត​ថៃ បាន​​ច្រើន​ជាង​២​គ្រាប់​យប់​មិញ

 

គ្រូ​ជប៉ុន​ថា​​​ គួរ​តែ​ស៊ុត​ថៃ បាន​​ច្រើន​ជាង​២​គ្រាប់​យប់​មិញ

 

គ្រូ​ជប៉ុន​ថា​​​ គួរ​តែ​ស៊ុត​ថៃ បាន​​ច្រើន​ជាង​២​គ្រាប់​យប់​មិញ

 

គ្រូ​ជប៉ុន​ថា​​​ គួរ​តែ​ស៊ុត​ថៃ បាន​​ច្រើន​ជាង​២​គ្រាប់​យប់​មិញ

 

គ្រូ​ជប៉ុន​ថា​​​ គួរ​តែ​ស៊ុត​ថៃ បាន​​ច្រើន​ជាង​២​គ្រាប់​យប់​មិញ

 

គ្រូ​ជប៉ុន​ថា​​​ គួរ​តែ​ស៊ុត​ថៃ បាន​​ច្រើន​ជាង​២​គ្រាប់​យប់​មិញ

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bangkokpost