ខណៈ​នេះ គណៈកម្មការ​ចម្រុះ​កំពុង​ស្រាវជ្រាវ​ការ​ផ្ទុះ​គ្រាប់បែក​យប់មិញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​នេះ គណៈកម្មការ​ចម្រុះ​​កំពុងធ្វើការ​ស្រាវជ្រាវ​ករណី​ផ្ទុះ​គ្រាប់បែក​កាលពី​យប់មិញ​តាម​រយៈ​​ការ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​តាម​ផ្ទះ​ពលរដ្ឋ​ដែល​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៦​នេះ គណៈកម្មការ​ចម្រុះ​មួយ​ក្រុម​​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី សុខ លី ស្នងការ​រង​រាជធានី​ភ្នំពេញ លោក យិ​ន សាន្ត អធិការ​នគរបាល​ខណ្ឌចំការមន និង​មន្ត្រី​ប៉ូលិស ព្រមទាំង​មន្ត្រី​ប៉េ​អឹ​ម​ជា​ច្រើន​នាក់​ទៀត កំពុងធ្វើការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​ករណី​ផ្ទុះ​គ្រាប់បែក​កាលពី​យប់មិញ​នៅ​ចំណុច​ផ្លូវ​លេខ​១៦៣​កែង​ផ្លូវ​លេខ​៣៤៨ ស្ថិត​ក្នុងភូមិ​២ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ការ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវ​នោះ និង​នៅ​ក្បែរ​កន្លែង​កើតហេតុ ។

សូម​រំលឹក​ថា ប្រភព​ក្រៅផ្លូវការ ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​សង្ស័យ​បោក​គ្រាប់បែក​យប់មិញបាន​ម្នាក់