ព្រោះ​មិនចង់ឱ្យពិបាក​ដោយសារខ្លួន​ សុខចិត្តបញ្ចប់

ខេត្តបាត់ដំបង ៖​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​ម្នាក់យក​ថ្នាំ​បាញ់​ស្មៅផឹក​ បណ្តាលឱ្យ​​ពុល​ធ្ងន់ធ្ងររហូតស្លាប់ ​កាលពី​វេលា​ម៉ោង​០២ និង៣៥​នាទី​ទៀបភ្លឺ​​ថ្ងៃ​ទី​០៧​ កញ្ញា ២០១៦ ស្ថិតនៅ​ភូមិ​ដំណាក់​អំពិល ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ដោយសារ​តូច​ចិត្ត​​មាន​​ជំងឺ​រ៉ាំរ៉ៃ ព្រោះមិនចង់ឱ្យក្រុមគ្រួសារ​ពិបាកដោយសារខ្លួន​ទៀត ​។

​ជន​​រង​គ្រោះ​ឈ្មោះ​យឿ​ន យេ​ត ​អាយុ​៤២​ឆ្នាំ មានទីលំនៅ​ក្នុងភូមិខាងលើ ​។ ប្រភព​ដដែល​បន្ត​ថា ជនរងគ្រោះ​​យកទឹក​ថ្នាំ​​​បាញ់​​​ស្មៅមកផឹក ហើយ​បាន​ស្លាប់​ព្រោះមានស្ថានភាពធ្ងន់ធ្ងរពេក​ ។ បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួ​សារ​បញ្ជាក់​ថា ​ការ​សម្រេច​ធ្វើ​អត្តឃាត​ខ្លួនឯងនេះ ទំនងជា​​តូចចិត្ត​​ជំងឺ​រ៉ាំរ៉ៃ ​។ ​